ទិដ្ឋភាពនៃ ពិធីប្រគល់រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨ |
សមាជិកការិយាល័យនយោបាយ លេខាងមជ្ឈិមបក្ស ប្រធានគណកម្មការផ្សព្វផ្សាយ អប់រំមជ្ឈិម លោក Vo Van Thuong និង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញចូលរួមកម្មវិធីនេះ។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Ho Quang Loi អ្នកកាសែត អនុប្រធានសមាគមន៍អ្នកកាសែតវៀតណាមបានឲ្យដឹងថា៖
“នាឆ្នាំ ២០១៨ រាល់ស្នាដៃដែលបានចូលរួមការប្រឡងរង្វាន់សារព័ត៌មានមហាសាមគ្គីជាតិទាំងមូល គឺត្រូវបានកត់សម្គាល់នូវសកម្មភាពគួរឲ្យចាប់ អារម្មណ៍របស់ រណសិរ្សមាតុភូមិវៀតណាមពីថ្នាក់មជ្ឈិមចុះមកថ្នាក់មូលដ្ឋាន។ ក្នុងនោះ បានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីឃ្លាំមើល តួនាទីបដិវាទសង្គម ហើយពិសេសគឺតួនាទីជាមជ្ឈមណ្ឌលមហាសាមគ្គីជាតិទាំងមូល”។
គណចាត់តាំង រង្វាន់សារព័ត៌មាន " ដើម្បីបុព្វហេតុមហាសាមគ្គីជាតិទាំងមូល" លើកទី ១៣ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៨បានប្រគល់រង្វាន់ពិសេសចំនួន ១ រង្វាន់ រង្វាន់ថ្នាក់ A ចំនួន ៣ រង្វាន់ រង្វាន់ថ្នាក់ B ចំនួន ១៣ រង្វាន់ និងរង្វាន់ថ្នាក់ C ចំនួន ៣២ រង្វាន់ផងដែរ៕