ពិធីប្រគល់រង្វាន់ប្រកួតរូបថត “បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង“

Chia sẻ
(VOVWORLD) - នារថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហាណូយ នាយកដ្ឋានការផ្នែកការប្រែប្រួលអាកាសធាតុ (ក្រសួងធនធាននិងបរិស្ថានវៀតណាម) បានរៀបចំពិធីបូកសរុបនិងប្រគល់រង្វាន់ការប្រកួតរូបថតក្រោមប្រធានបទ "បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង"។
ពិធីប្រគល់រង្វាន់ប្រកួតរូបថត “បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង“ - ảnh 1ពិធីប្រគល់រង្វាន់ប្រកួតរូបថត "បំរែបំរួលអាកាសធាតុនិងសកម្មភាពរបស់យើង"

នេះជាលើកដំបូងដែលនាយកដ្ឋានផ្នែកការប្រែប្រួលអាកាសធាតុបានរៀបចំឡើងការប្រកួតរូបថតក្រោមប្រធានបទនេះ។គណៈចាត់តាំងកម្មវិធីបានជ្រើសរើសស្នាដៃដ៏ឆ្នើមចំនួន ៣០ ដែលបានជាប់រង្វាន់ដោយយោងតាមលក្ខណៈ         វិនិច្ឆ័យរបស់ការប្រកួតនេះ។ លោក Tang The Cuong ប្រធាននាយកដ្ឋានផ្នែកបំរែបំរួលអាកាសធាតុបានមានប្រសាសន៍ថា៖

« ការប្រកួតនេះមានមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងកិច្ចការទប់ទល់នឹងការប្រែប្រួលអាកាសធាតុក្នុងសង្គមទាំងមូល។ ជាទូទៅថាការប្រកួតនេះមានអត្ថន័យ ហើយប្រធានបទជិតស្និទ្ធជាមួយប្រជាជនផងដែរ។ នាពេលខាងមុខនេះ នាយកដ្ឋានផ្នែកបម្រែបម្រួលអាកាសធាតុនឹងបន្តបំផុសការប្រកួតថតរូបដែលមានប្រធានបទទាក់ទងនឹងកិច្ចការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ យើងខ្ញុំសង្ឈឹមនឹងទទួលបានការជួយជ្រោមជ្រែងនិងការចូលរួមពីសំណាក់អ្នកថតរូបអាជីពនិងមិនមែនអាជីពនៅទូទាំងប្រទេស ព្រមទាំងពីសំណាក់បណ្តាទីភ្នាក់ងារសារព័ត៌និងកាសសែត ដើម្បីបង្កើនការឃោសនានិងលើកកម្ពស់ការយក់ដឹងរបស់សហគមន៍ក្នុងការទប់ទល់នឹងការប្រប្រួលអាកាសធាតុ "ផងដែរ៕

ប្រតិកម្មទៅវិញ