(VOVworld)-ពិធីប្រគល់ពានរង្វាន់នៃការប្រឡង“យុវវ័យសិក្សារៀនសូត្រនិង
ធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ”បានប្រព្រឹត្តទៅនាថ្ងៃទី១១មិថុនានៅ
ទីក្រុងហូជីមិញ។ លទ្ធផលចុងក្រោយ ប្អូន Huynh Thanh Than សិស្សថ្នាក់ ១១
B1 សាលាវិទ្យាល័យ Tran Binh Trong ខេត្ត Khanh Hoa ទទួលបានជ័យលាភី
លេខ១។ហើយគណៈចាត់តាំងបានប្រគល់ជ័យលាភីលេខ២ចំនួន៥រង្វាន់ លេខ
៣ចំនួន១០រង្វាន់និងរង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនឆ្នើមមួយចំនួនផងដែរ៕