ទិដ្ឋភាពនៃពិធីនេះ |
កិត្តិនាមឆ្នាំនេះត្រូវបានប្រគល់ជូនឲ្យអាជីវករជានារីគំរូចំនួន១០០ រូប ដែលមានស្នាដៃឆ្នើមៗក្នុងការធ្វើផលិតកម្មអាជីវកម្ម រួមវិភាគទានយ៉ាង ធំធេងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ នៅទីនេះ លោកស្រី Nguyen Thi Tuyet Minh ប្រធានក្រុមប្រឹក្សាអាជីវករវៀតណាម បានលើកច្បាស់ថា៖
“ពិធីនេះប្រព្រឹត្តទៅមុននឹងសប្ដាហ៍ជាន់ខ្ពស់ APEC។ សន្និសីទកំពូល អាជីវករ APEC មានអត្ថន័យដ៏ធំធេង បង្កើតកម្លាំងជំរុញការជឿជាក់ទៅលើ ខ្លួនឯងរបស់អាជីវករជានារីក្នុងការធ្វើសមាហរណកម្ម។ នារីទាំង១០០រូបដែល ត្រូវបានលើកតម្កើងថ្ងៃនេះជាគំរូដ៏ល្អប្រសើរដើម្បីអាជីវករវ័យក្មេងតម្រាប់តាម”៕