ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាដល់សមូហភាពបុគ្គលវៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៧ កុម្ភៈ  នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងការពារប្រទេសវៀតណាមនិងក្រុមការងារររាជរដ្ឋាភិបាលកម្ពុជាបានរៀប ចំពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាជូនចំពោះសមូហភាពនិងបុគ្គល មួយចំនួនរបស់វៀតណាមដែលមានស្នាដៃក្នុងកិច្ចសហការរៀបចំសកម្មភាពរំលឹក ខួបអនុស្សាវរីយ៍ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧»  ក្នុងនោះ មាន ខ្សែភាពយន្តប្រវត្តិសាស្ត្រវប្បធម៌និងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា។ 
ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាដល់សមូហភាពបុគ្គលវៀតណាម  - ảnh 1 ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាដល់សមូហភាពបុគ្គលវៀតណាម 

(VOVworld) - នាថ្ងៃទី ៧ កុម្ភៈ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងការពារប្រទេសវៀតណាមនិងក្រុមការងារររាជរដ្ឋាភិបាលកម្ពុជាបានរៀប ចំពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់កម្ពុជាជូនចំពោះសមូហភាពនិងបុគ្គល មួយចំនួនរបស់វៀតណាមដែលមានស្នាដៃក្នុងកិច្ចសហការរៀបចំសកម្មភាពរំលឹក ខួបអនុស្សាវរីយ៍ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧»  ក្នុងនោះ មាន ខ្សែភាពយន្តប្រវត្តិសាស្ត្រវប្បធម៌និងព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្លែងមតិនៅពិធីនេះ លោក កែវ បាភ្នំ ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេសវៀតណាមបណ្ដាសមូហភាពនិងបុគ្គលរបស់វៀតណាមក្នុងការផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រវប្បធម៌និងព័ត៌មានរបស់កម្ពុជា ជាពិសេសគឺការជួយឧបត្ថម្ភរបស់បក្សរដ្ឋរដ្ឋាភិបាលកងទ័ពនិងប្រជាជនវៀតណាមក្នុងការជួយប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍ប៉ុល ពត ក៏ដូជា ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាក់ស្តែងប្រកបដោយប្រសិទ្ធភាពចំពោះប្រជាជនកម្ពុជានាបច្ចុប្បន្ន។ ក្នុងឱកាសនេះដែរ លោក បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ធិបឌិន្តជូនសមូហភាពចំនួន ៥ និងគ្រឿងឥស្សរិយយសមិត្តភាពថ្នាក់មហាសេណាជូនចំពោះបុគ្គលវៀតណាមចំនួន ៧ រូប៕

ប្រតិកម្មទៅវិញ