|
ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung បានចូលរួមពិធីប្រកាស របាយការណ៍បូកសរុបរយៈពេល ៥ ឆ្នាំ សកម្មភាពរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. (UNDP)
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១១ កញ្ញា នៅទីក្រុង New York អាមេរិក ឯកអគ្គរដ្ឋទូត វៀតណាម
ប្រចាំនៅ អ.ស.ប. លោក Le Hoai Trung បានចូលរួមពិធីប្រកាស របាយការណ៍បូកសរុប
រយៈពេល ៥ ឆ្នាំ សកម្មភាពរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. (UNDP) ក្នុងតំបន់អាស៊ី-
ប៉ាសស៊ីហ្វិក (២០០៨-២០១២)។ នេះគឺជាសកម្មភាពធំៗរបស់ UNDP ដើម្បីឈានទៅ
សម័យប្រជុំជាប្រចាំឆ្នាំលើកទី ៦៨ នៃមហាសន្និបាត អ.ស.ប. ដោយប្រធានបទសំខាន់ “បង្កើតគ្រឹះស្ថានកសាង របៀបវារៈក្រោយឆ្នាំ ២០១៥” សំដៅបូកសរុបការអនុវត្តបណ្ដា
គោលដៅអភិវឌ្ឍន៍ សហស្សវត្ត (MDG)។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Le Hoai Trung
បាន ឧទ្ទេសនាមបណ្ដាសមិទ្ធិដែលវៀតណាមទទួលបានក្នុងការអនុវត្ត MDG។ ទន្ទឹមនឹង
នោះ វៀតណាមបានអះអាងបន្តខំប្រឹងប្រែងកែទម្រង់និងផ្ទេប្តូររូប សណ្ឋានកំណើន។
លោក Le Hoai Trung បានវាយតំលៃខ្ពស់ចំពោះការជួយ ឧតប្ថម្ភ កិច្ចសហប្រតិបត្តិការ
របស់ UNDP សំរាប់វៀតណាម ក្នុងការលើកកំពស់ សមត្ថភាពនិងការគ្រប់គ្រងប្រភព
កំលាំងប្រកបដោយប្រសិទ្ធិភាព៕