ពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៦ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី នៅក្នុងពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០។ នេះជាព្រឹត្តិការណ៍ដើមដំបូង ក្នុងឆ្នាំអាស៊ាន២០២០ដែលវៀតណាមធ្វើជាប្រធានដោយប្ដូរវេន។
ពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០ - ảnh 1កម្មវិធីសិល្បៈនៅក្នុងពិធីបំផុសឆ្នាំអាស៊ាន២០២០ (រូបថត៖ Zing.vn) 

  ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាង ថា នាសព្វថ្ងៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាសហ គមន៍របស់បណ្ដាប្រទេសឯករាជ្យ សាមគ្គីគ្នាអភិវឌ្ឍ កាន់តែខ្លាំងក្លាពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ ជាមជ្ឈភាពក្នុងរចនា សម្ព័ន្ធតំបន់ ទទួលបានការគោរពនិងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួត របស់ប្រទេសនិងដៃគូធំៗលើទូទាំងពិភពលោក។ ក្នុងបរិបទនៃការប្រកួត ប្រជែងយ៉ាងសាហាវ ក៏ដូចជាការវិវត្តន៍យ៉ាងស្មុគស្មាញនៃស្ថានភាពតំបន់ និងពិភពលោកនោះ ការតភ្ជាប់គ្នានិងការបន្សាំដោយម្ចាស់ការ គឺជាវិធាន ការសំខាន់មួយដើម្បីជួយអោយអាស៊ានឆ្លៀតយកឱកាសនិងទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការសាកល្បងនានា។

ពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០ - ảnh 2 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

        និយាយដល់អនាគតនៃសហគមន៍អាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកសេចក្ដីប្រាថ្នាអំពីសហគមន៍មួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាព វិបុលភាពនិង ចីរភាព ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ តភ្ជាប់គ្នាដោយឈរលើ មូលដ្ឋាននៃការច្នៃប្រឌិត ស្ថិរភាពនិងភាពសុខដុមរមនា ព្រមទាំងមាន សមត្ថភាពបន្សាំ ទប់ទល់នឹងការសាកល្បងខាងសន្តិសុខក្រៅប្រពៃណីផង ដែរ។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានជ្រើសរើស ប្រធានបទ “អាស៊ានតភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ”។

        ក្នុងក្របខ័ណ្ឌនៃពិធីបំផុសឆ្នាំប្រធានអាស៊ានក៏បានប្រព្រឹត្តទៅពិធីបើកសម្ពោធគេហទំព័រអាស៊ានឆ្នាំ២០២០ផងដែរ។ គេហទំព័រនេះធ្វើបច្ចុប្បន្នកម្ម ព័ត៌មានស្ដីពីព្រឹត្តិការណ៍ក្នុងឆ្នាំអាស៊ាន២០២០ ព្រមទាំងរួមចំណែកផ្សព្វ ផ្សាយពីរូបភាពទឹកដីមនុស្សវៀតណាម៕

ប្រតិកម្មទៅវិញ