ពិធីបិទមហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២ ខែធ្នូ នៅទីក្រុង Pleiku ខេត្ត Gia Lai នៃប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់មហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ ២០១៨។ 
ពិធីបិទមហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨ - ảnh 1ពិធីបុណ្យតាមដងវិថី Tay Nguyen (រូបថត៖ TTXVN) 


ចំណុចគួរអោយចាប់អារម្មណ៍នៃពិធីបិទបញ្ចប់នោះគឺកម្មវិធីសិល្បៈដ៏ វិសេសវិសាលដែលពោរពេញទៅដោយតម្លៃវប្បធម៌ដ៏ពិសេសដោយឡែកនានានៃដែនដី Tay Nguyen។ ដោយឈុតសម្ដែងតន្ត្រី របាំនិងគងឃ្មោះដែលត្រូវបានសម្ដែង ដោយតារាចម្រៀង សិស្សានុសិស្សនិងក្រុមសិល្បៈករនានាដែលចូលរួមមហោ ស្រពលើកនេះ ពិធីបិទបញ្ចប់បានតម្រង់ទៅលើគោលដៅលើកតម្កើងលំហ វប្បធម៌គងឃ្មោះ Tay Nguyen។

        មហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨ បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ដោយមានការចូលរួមរបស់សិល្បៈករសិល្បៈ ការិនីជាង១ពាន់នាក់ មកពីខេត្តទាំង៥នៃដែនដី Tay Nguyen។ មហោស្រពនេះ មានសកម្មភាពដ៏សប្បាយអ៊ូអរជាច្រើនដូចជា៖ពិធីបុណ្យតាម ដងវិថី សិក្សា សាលាអំពីការអភិរក្សនិងបើកពង្រីកបេតិកភ័ណ្ឌវប្បធម៌គងឃ្មោះ Tay Nguyen និងពិធីបុណ្យម្ហូបអាហារ Tay Nguyen ជាដើម៕

ប្រតិកម្មទៅវិញ