ពិធីបិទបញ្ចប់សិក្ខាសាលា ស្ដីពីការគ្រប់គ្រងកងទ័ពជើងគោក ប៉ាស៊ីហ្វិកលើកទី ៤២ (PAMS-42)

Chia sẻ
(VOVWORLD) -នាព្រឹក ថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ សិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោកលើកទី៤២ (PAMS-42)  ស្ដីពីការជួយឧត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះគ្រោះ មហន្តរាយបានបិទបញ្ចប់។ 
ពិធីបិទបញ្ចប់សិក្ខាសាលា ស្ដីពីការគ្រប់គ្រងកងទ័ពជើងគោក ប៉ាស៊ីហ្វិកលើកទី ៤២ (PAMS-42) - ảnh 1 ពិធីបិទបញ្ចប់សិក្ខាសាលា ស្ដីពីការគ្រប់គ្រងកងទ័ពជើងគោក ប៉ាស៊ីហ្វិកលើកទី ៤២ 

អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯកលោក Pham Hong Huong អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអះអាងថា ដោយប្រធានបទ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោគ ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិក ក្នុងសកម្មភាព ជួយឧត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនោះ បណ្ដាខ្លឹមសារដែលបានលើកយកមកពិភាក្សនៅក្នុងសិក្ខាសាលានេះបានបង្ហាញច្បាស់ថា នេះគឺជាតំបន់ដែលតែងតែរងផលផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិជាច្រើន ដូចជា៖ការរញ្ជួយដី រលកយក្ស ខ្យល់ព្យះ និងទឹកជំនន់។ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃកងទ័ព ជាពិសេសគឺ កងទ័ពជើងគោគក្នុងការទប់ទល់នឹងស្ថានភាពបន្ទាន់ក្នុងអំឡុងពេលកើតមានគ្រោះមហន្តរាយ។

ឧត្តមសេនីយ៍ឯកលោក Pham Hong Huong មានក្ដីសង្ឃឹមថា តាមរយៈសកម្មភាពទាក់ទងជាមួយប្រជាជននៅក្រុងស្រុក អង្គសិក្ខាសាលានឹងយល់ដឹងបន្ថែមអំពីទឹកដី មនុស្ស វប្បធម៌វៀតណាម និងឧទ្ទេសនាមជាមួយកងទ័ពនៃបណ្ដាប្រទេសមិត្តអំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាម។

នៅក្នុងពិធីនេះក៏បានប្រព្រឹត្តិទៅពិធីប្រគល់ទង់ជូនប្រធានគណៈប្រតិភូ ថៃដែលជាប្រទេសម្ចាស់ផ្ទះ PAMS លើកក្រោយផងដែរ៕

ប្រតិកម្មទៅវិញ