ពិធីបិទបញ្ចប់មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤ (រូបថត៖ VOV) |
នាយប់ថ្ងៃទី២៥ មិថុនា នៅទីក្រុង Cao Lanh ខេត្ត Dong Thap មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤ ឆ្នាំ ២០២០ ក្រោមប្រធានបទ “ការផ្សាយសម្លេង-ផ្លាស់ប្ដូរថ្មី និងធ្វើពិពិធកម្ម” ត្រូវបានបិទបញ្ចប់ជាផ្លូវការ។ មហោស្រពនេះត្រូវបានវិទ្យុ សម្លេងវៀត ណាមសហការ ជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Dong Thap ប្រារព្ធធ្វើឡើង។
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសឆ្នាំ ២០២០ បានប្រព្រឹត្តិទៅស្របទៅនឹងទិវាផ្សាយសម្លេងពិភពលោក ដោយផ្តោតសំខាន់លើការផ្លាស់ប្ដូរថ្មី និងធ្វើពិពិធកម្មនូវប្រធានបទ មិត្តអ្នកស្ដាប់ កម្មវិធីផ្សាយសម្លេង និងព័ត៌មាន ដើម្បីអភិវឌ្ឍវិស័យផ្សាយសម្លេងក្នុងយុគសម័យថ្មី។ មហោស្រពនេះ ទាក់ទាញបានការចូលរួមរបស់ស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍ចំនួន ៦២ នៅទូទាំងប្រទេស អង្គភាពរបស់វិទ្យុសម្លេងវៀតណាមចំនួន ១៦ ដោយមានស្នាដៃចូលរួមប្រឡងចំនួន ៣១៥ ដូចជា៖ បទយកការ បទសម្ភាសន៍ កម្មវិធីផ្សាយសម្លេងពិសេស/talk show កម្មវិធីផ្សាយសម្លេងផ្ទាល់ កម្មវិធីផ្សាយសម្លេងជាភាសាជនជាតិ។
គណៈមេប្រយោគបានប្រគល់ពានរង្វាន់មាសចំនួន ២៥ រង្វាន់ ពានរង្វាន់ប្រាក់ចំនួន ៦៥ រង្វាន់ និងពានរង្វាន់សំរិទ្ធចំនួន ៨០ រង្វាន់ ព្រមទាំងលើកតម្កើងពិធីការឆ្នើមចំនួន ៦ នាក់ និងប្រគល់ប័ណ្ណសរសើរជូនបុគ្គលចំនួន ៥៦ នាក់ផងដែរ៕