ពិធីបិទ Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - បន្ទាប់ពីរយៈពេល ៥ ថ្ងៃបានប្រារព្ធធ្វើឡើងដោយមានសកម្មភាពជាច្រើន Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩ ត្រូវបានបិទនាយប់ថ្ងៃទី ២៤ ធ្នូ។
ពិធីបិទ Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ២០១៩ - ảnh 1កម្មវិធីសិល្បៈអបអរសាទរភាពជោគជ័យនៃ Festival ផ្កាដាឡាតឆ្នាំ២០១៩ (រូបថត៖ TTXVN) 

ដោយប្រធានបទ “Da Lat និងផ្កា” Festival ផ្កា Da Lat លើកទី ៨ រួមមានសកម្មភាពសំខាន់ចំនួន ១២ និងកម្មវិធីផ្សេងៗចំនួន ៣០ បានប្រារព្ធនៅទីក្រុងដាឡាត់និងទីក្រុងបាវឡុក ខេត្តឡាំដុង ដែលបានទាក់ទាញប្រជាជនក្នុងស្រុកជាច្រើននិងភ្ញៀវទេសចរជាង ២៥ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ ម៉ឺននាក់។ លោក Ton Thien San ប្រធានគណកម្មាធិការប្រជាជនទីក្រុងដាឡាត់បានអះអាងថា បន្ទាប់ពីការរៀបចំចំនួន ៨ លើកមក Festival ផ្កា Da Lat បានក្លាយជាព្រឹត្តិការណ៍លេចធ្លោមួយ ដែលមានលក្ខណៈពិសេសនៃទីក្រុងដាឡាត់។ ទន្ទឹមនឹងនោះ វាជះឥទ្ធិពលជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍកសិកម្មនិងទេសចរណ៍ ជាពិសេសផលិតកម្មនិងអាជីវកម្មផ្កា កសិផលនិងសូត្រនៅតំបន់ Tay Nguyen ខាងត្បូង៕

ប្រតិកម្មទៅវិញ