សន្និសីទសារព័ត៌មានជូនដំណឹងអំពីពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៣។ រូបថត៖ Huyen Trang/VOV |
ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ។ ពិធីបុណ្យឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយល្បីៗជាច្រើន។ មកដល់ពិធីបុណ្យអាវផាយឆ្នាំនេះ ប្រជាជនរដ្ឋធានី និងអ្នកទេសចរមិនត្រឹមតែមានឱកាសបានទស្សនាការបង្ហាញម៉ូដអាវផាយប៉ុណ្ណោះទេ ថែមទាំងបានរីករាយក្នុងបរិយាកាសរដូវស្លឹកឈើជ្រុះដ៏ត្រចះត្រចង់ទៀតផង។ ចំណុចលេចធ្លោគឺរាត្រីបើកឆាកជាមួយប្រធានបទ “ស្វែងយល់ពីសម្រស់ស្អាតនៃទីក្រុងហាណូយ” ដោយមានការចូលរួមពីសិល្បករ សិល្បការិនីរាប់រយនាក់។
ពិធីបុណ្យឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយល្បីៗជាច្រើន។ រូបថត៖ Huyen Trang/VOV |
លោក Nguyen Hong Minh អនុប្រធានមន្ទីរទេសចរណ៍ហាណូយ បានឲ្យដឹងថា៖ “អាវផាយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅ ជាពិសេសសម្រាប់វិស័យទេសចរណ៍។ ចាប់ពីក្រុមហ៊ុនអាកាសចរណ៍រហូតដល់ទីកន្លែងស្នាក់នៅ ឬគោលដៅនានា រូបភាពរបស់អាវផាយតែងតែមានវត្តមាន។ ដូច្នេះហើយ យើងបានជ្រើសរើសកម្មវិធីអាវផាយទេសចរណ៍ឆ្នាំ ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុងហាណូយក្នុងរដូវស្លឹកឈើជ្រុះ ដែលជារដូវដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងហាណូយ។ តាមនោះ ខិតខំសម្រេចឱ្យបាននិងលើសពីគោលដៅដែលបានកំណត់ដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយក្នុងឆ្នាំនេះ ដោយទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ២៣លាននាក់ ក្នុងនោះមានភ្ញៀវក្នុងស្រុកចំនួន ១៩លាននាក់ និងភ្ញៀវអន្តរជាតិចំនួន ៤លាននាក់”៕