ពិធីបុណ្យស្វែងយល់ពីរមនីយដ្ឋានវាលស្រែជម្រាលភ្នំ Mu Cang Chai

Chia sẻ
(VOVWORLD) - ពិធីបុណ្យមានចំណងជើងថា “ Mu Cang Chai - អត្តសញ្ញាណ សុវត្ថិភាពនិងមិត្តភាព” គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែសីហាដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ ។
ពិធីបុណ្យស្វែងយល់ពីរមនីយដ្ឋានវាលស្រែជម្រាលភ្នំ Mu Cang Chai - ảnh 1 វាលស្រែជម្រាលភ្នំដ៏ល្បីល្បាញនៅ Mu Cang Chai (រូបថត៖ vietnamplus)

ចំណុចថ្មីនៃកម្មវិធីគឺមានសកម្មភាពមួយចំនួនដូចជា៖ រត់ម៉ារ៉ាតុង - «ស្វែងរកតំបន់ Mu Cang Chai» ដោយមានការចូលរួមពីអត្តពលិកចំនួន ១០០ នាក់ និង សកម្មភាព"ហោះហើរនៅតំបន់រមនីយដ្ឋាន" ដោយឧទ្ធម្ភាគចក្រ រួមទាំងពិធីបុណ្យ Camping និង Show  ទេសភាពពិតជាក់ស្តែង "Mu Cang Chai រដូវកាលទាំង៤» ជាដើមផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះក៏មានសកម្មភាពជាច្រើនដូចជា៖ ពិធីអបអរសាទរបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (ចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា); ផ្សារណាត់ Mu Cang Chai ដែលនឹងតាំងបង្ហាញ ណែនាំនិងលក់ផលិតផលកសិកម្ម វប្បធម៌ ម្ហូបអាហារប្រចាំតំបន់របស់ជនជាតិភាគតិចមួយចំនួនជាដើមទៀតផង។

ក្នុងឱកាសនៃពិធីបុណ្យនេះ គេក៏រៀបចំពិធីទទួលវិញ្ញាបនប័ត្រទទួលស្គាល់កេរិ៍្តដំណែលជាតិពិសេសនៃរមនីយដ្ឋាន វាលស្រែជំរាលភ្នំ Mu Cang នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ