|
ភ្ញៀវទស្សនាការតាំងបង្ហាញវត្ថុុបុរាណ (រូបថតៈ Tạ Toàn/TTXVN)) |
(VOVworld)-នាថ្ងៃទី២៩មិនា នៅសារៈមន្ទីរ Hung Vuong ទីក្រុងViet Tri ខេត្ត Phu
Tho (ភាគខាងជើងវៀតណាម) បានរៀបចំការតាំងបង្ហាញរូបថត វត្ថុតាង ស្តីពី
“ជំនឿសាសនាសែនព្រេនស្តេង Hung” និងវត្ថុបុរាណពីបុរាណកាលដល់សតវត្ស
ទី១៩។ នេះជាសកម្មភាពមួយដែលបានរៀបចំក្នុងឱកាសពិធីបុណ្យស្តេច Hung និង
ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៧។ ក្នុងការតាំងបង្ហាញលើកនេះ មានវត្ថុបុរាណ
ចំនួន៥០០ពីបុរាណកាលដល់សតវត្សទី១៩ ដែលសុទ្ធតែជាវត្ថុមានតម្លៃ។ វត្ថុបុរាណ
ច្រើនឈុតនេះ បានឆ្លុះបញ្ចំាងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សម័យកាល
ប្រវត្តិសាស្ត្រនីមួយៗ។ វត្ថុបុរាណទាំងអស់នេះ ជាសក្ខីភាពឲ្យតម្លៃសំភារៈនិងស្មារតី
ថ្លៃថ្នូរក្នុង ដំណើរការប្រវត្តិសាស្រ្ត បង្កើតឡើងកម្លាំងរស់ជាអមតៈរបស់សហគមន៍ ជនជាតិវៀតណាម៕