ពិធីបុណ្យវប្បធម៍កីឡានិងទេសចរណ៍ជាតិ- Ninh Binh ២០១៨

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Ninh Binh ក្រសួងកសិកម្មកីឡានិងទេសចរ ណ៍វៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh រៀបចំពិធីបើកមហោស្រពវប្បធម៌កីឡានិងទេសចរណ៍ជាតិ Ninh Binh ឆ្នាំ 2018 ក្រោមប្រធានបទ “ទឹកដីរាប់ពាន់ឆ្នាំ”។

ពិធីបុណ្យវប្បធម៍កីឡានិងទេសចរណ៍ជាតិ- Ninh Binh ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធីបើកមហោស្រព 

នៅមហោស្រពនេះ សកម្មភាពវប្បធម៌កីឡានិងទេសចរណ៍ជាច្រើនត្រូវបានប្រព្រឹត្តទៅដូចជា ពិព័រណ៍គំនូរផ្សព្វផ្សាយអំពីកិច្ចការពារបរិស្ថាននៅក្នុងប្រវត្តិសាស្ត្រវប្បធម៌កីឡានិងទេសចរណ៍;  ការតាំងពិព័រណ៍រូបថត “ឆ្លងកាត់តំបន់បេតិកភ័ណ្ឌ”; ការតាំងបង្ហាញសម្ភារវត្ថុបុរាណជាដើម។ លោក Dinh Van Dien ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានឱ្យដឹងថា៖ “ពិធីបុណ្យដែលប្រារព្ធឡើងនៅខេត្ត Ninh Binh បានរួមចំណែកធ្វើឲ្យព្រឹត្តិការ ណ៍រំលឹកខួបលើកទី១០៥០ នៃរដ្ឋ Dai Co Viet  កាន់តែសម្បូរបែប។  ពិធីបុណ្យនេះ មានសារៈសំខាន់ណាស់ក្នុ ងការឧទ្ទេសនាមនិងផ្សព្វផ្សាយនូវសក្តានុពលកម្លាំងសេដ្ឋកិច្ចនិងកេរ្តិ៍ដំណែលវប្បធម៌របស់ខេត្ត Ninh Binh ជាពិសេសបង្កើតកម្លាំងចលករដើម្បីលើកទឹកចិត្តនិងអភិវឌ្ឍន៍វប្បធម៌កីឡានិងទេសចរណ៍ ស្របតាមគោលបំណងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមមូលដ្ឋាននិងតំបន់”។

ក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានប្រគល់សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្តីពីការទទួលស្គាល់កំណប់ទ្រព្យជាតិមួយចំនួននៅខេត្ត Ninh Binh ផងដែរ៕

ប្រតិកម្មទៅវិញ