ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ បើកនៅថ្ងៃទី ២៧ មករា

Chia sẻ
(VOVWORLD) - ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ ២០២៣ ត្រូវបានបើកនៅ ថ្ងៃទី ២៧ ខែមករា ពោលគឺថ្ងៃទី ៦ ខែមិកសិរ ដោយប្រធានបទ "សុវត្ថិភាព អរិយធម៌ រួសរាយរាក់ទាក់"។ 
ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ បើកនៅថ្ងៃទី ២៧ មករា - ảnh 1ក្រោយរយៈពេល៣ឆ្នាំដែលស្ទើរតែត្រូវអាក់ខាន ដោយសារជំងឺកូវីដ-១៩ ពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៣ នឹងបើកនៅថ្ងៃទី ៦ បុណ្យតេត។ (រូបថត៖ VOV)

ពិធីបុណ្យវត្ត Huong ដែលប្រព្រឹត្តទៅនៅឃុំ Huong Son ស្រុក My Duc ទីក្រុង ហាណូយ គឺជាពិធីបុណ្យដ៏វែងអន្លាយបំផុតលើទូទាំងប្រទេស ដែលប្រព្រឹត្តទៅក្នុង រយៈពេល ៣ ខែ។ ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ ២០២៣ ត្រូវបានបើកនៅ ថ្ងៃទី ២៧ ខែមករា ពោលគឺថ្ងៃទី ៦ ខែមិកសិរ ដោយប្រធានបទ "សុវត្ថិភាព អរិយធម៌ រួសរាយរាក់ទាក់"។ គណៈគ្រប់គ្រងនៃពិធីបុណ្យ យកចិត្តទុកដាក់ពិសេសដល់ការងារផ្សព្វ ផ្សាយរូបភាពនៃតំបន់កេរ្តិ៍ដំណែលរមណីយដ្ឋានវត្ត Huong ប្រកបដោយភាពរួសរាយ រាក់ទាក់និងបដិសណ្ឋារកិច្ច។ លោក Nguyen Ba Hien ប្រធានគណៈគ្រប់គ្រងតំបន់ កេរ្តិ៍ដំណែលរមណីយដ្ឋាន Huong Son បានចាត់ទុកថា៖

“ចំណុចលេចធ្លោនៃពិធីបុណ្យវត្ត Huong ឆ្នាំ ២០២៣ គឺគណៈកម្មការរៀបចំ បាន ផ្លាស់ប្ដូរថ្មីទម្រង់លក់សំបុត្រទស្សនា និងសេវាជិះទូក ពីទម្រង់ប្រពៃណីទៅជាទម្រង់ សំបុត្រអេឡិចត្រូនិក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរមកទស្សនា និងចូលរួមអំណរពិធីបុណ្យ។ ទី២ គឺដាក់ឲ្យដំណើរការជាសាកល្បងនូវគំរូរថយន្តអគ្គិសនីនៅតាមចំណតរថយន្ត ដើម្បីបម្រើភ្ញៀវទេសចរប្រកបដោយភាពងាយស្រួល និងស៊ីវីល័យ”៕

ប្រតិកម្មទៅវិញ