សន្និសីទសារព័ត៌មាន ប្រកាពិធីបុណ្យការរចនាច្នៃប្រឌិតហាណូយឆ្នាំ ២០២៣។ រូបថត៖ VOV |
ពិធីបុណ្យនេះនឹងមានសកម្មភាពវប្បធម៌ជាង ៦០ ដោយមានការឧទ្ទេសនាមស្ថាបត្យកម្មចំនួន ៤ ទាក់ទាញការចូលរួមពីអង្គភាព អ្នកច្នៃប្រឌិត និងសិល្បករជាង ២០០ នាក់មកពីផ្នែកផ្សេងៗគ្នាក្នុងវិស័យរចនាច្នៃប្រឌិត។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មានសិក្ខាសាលានិងការតាំងពិព័រណ៍ជាច្រើនត្រូវបានរៀបចំឡើង។ ជាពិសេស ពិធីបុណ្យឆ្នាំនេះនឹងមានសកម្មភាពចំនួន ៩ ដើម្បីឧទ្ទេសនាមសិល្បៈ ចង្កោមព្រឹត្តិការណ៍សហគមន៍ ពិព័រណ៍ច្នៃប្រឌិតដែលបានប្រព្រឹត្តទៅនៅទីតាំងសំខាន់ៗនៃពិធីនេះ គឺរោងចក្ររថភ្លើង Gia Lam អគារទឹក Hang Dau និងឧទ្យាន Van Xuan ស្ថានីយ៍រថភ្លើង Long Bien និងស្ថានីយរថភ្លើង Gia Lam រួមជាមួយចង្កោមសកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌នៅតាមបណ្តាខណ្ឌស្រុកនៃទីក្រុងហាណូយ។
ប្រធានមន្ទីរវប្បធម៌និងកីឡាហាណូយ លោក Do Dinh Hong ថ្លែងនៅក្នុងសន្និសីទកាសែត។ រូបថត៖ VOV |
ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានមន្ទីរវប្បធម៌និងកីឡាហាណូយ លោក Do Dinh Hong បានឲ្យដឹងថា៖ “យើងខ្ញុំបានស្នើសុំប្រធានបទគឺ “ចរន្តលំហូរ” ដែលជាលំហូរនៃបេតិកភណ្ឌ។ រដ្ឋធានីហាណូយមានកេរ្តិ៍ដំណែលជាង ៥.៩០០កន្លែង កេរ្តិ៍ដំណែលវប្បធម៌អរូបីចំនួន ១៧៩៣ ហើយជាពិសេសមានពិធីបុណ្យជាង ១.២០០ និងភូមិសិប្បកម្មចំនួន ១.៣៥០។ អាចនិយាយបានថា ធនធានរបស់រដ្ឋធានីហាណូយគឺធំធេងណាស់។ ដូច្នេះ ពិធីបុណ្យរចនាច្នៃប្រឌិតចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកម្ពស់ធនធានទាំងនេះឱ្យបានហ្មត់ចត់”៕