ពិធីបុណ្យបោះជំរុំសិស្សានុសិស្ស-និស្សិតដ៏អធឹកអធម

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៦មករា ផ្នែកអប់រំ​​ បណ្តុះ
បណ្តាលទីក្រុងហូជីមិញ បានរៀបចំពិធីបុណ្យបោះ
ជំរុំប្រពៃណីសិស្សានុសិស្ស-និស្សិតលើកទី៩

(VOVworld)-នាព្រឹកថ្ងៃទី៦មករា ផ្នែកអប់រំ​​ បណ្តុះបណ្តាលទីក្រុងហូជីមិញ បាន
រៀបចំពិធីបុណ្យបោះជំរុំប្រពៃណីសិស្សានុសិស្ស-និស្សិតលើកទី៩លើទូទាំងទីក្រុង។
ពិធីនេះបាន ទាក់ទាញការចូលរួមរបស់សិស្សានុសិស្ស-និស្សិតជាង១២ពាន់នាក់។

ពិធីបុណ្យបោះជំរុំសិស្សានុសិស្ស-និស្សិតដ៏អធឹកអធម - ảnh 1
ដង្ងែក្បួនក្នុងពិធីបុណ្យបោះជំរុំសិស្សានុសិស្ស-និស្សិត

        ក្រោមប្រធានបទ “មោទនភាពនៃរយៈពេល៤០ឆ្នាំជាសិស្សានុសិស្ស-និស្សិត
នៅទីក្រុង​មានឈ្មោះលោកអ៊ុំហូ” ពិធីបុណ្យបោះជំរុំនេះរួមមានសកម្មភាពជាច្រើន
ដូចជា ការសម្តែងសិល្បៈ ជួបប្រាស្រ័យ និងពិធីដង្ហែភ្លើងគប់ជាដើម។ចូលរួមក្នុង
ពិធីបើក លោក Hua Ngoc Thuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី
មិញបានលើក ច្បាស់ថា៖

        “គោលដៅនៃការបោះជំរុំលើកនេះ គឺសំដៅបូកសរុបរាល់ស្នាដៃដែលប្អូនៗ សិស្សានុសិស្ស-និស្សិតនៅទីក្រុងទទួលបាននាឆ្នាំសិក្សាកន្លងទៅ។ នេះក៏ជា
ឱកាសដើម្បីប្អូនៗ ជួបប្រាស្រ័យ ផ្លាស់ប្តូបទពិសោធន៍ក្នុងការសិក្សា ។ នេះជា
សកម្មភាពពោពេញទៅ ដោយអត្ថន័យរបស់ផ្នែកអប់រំ បណ្តុះបណ្តាលទីក្រុង
ហូជីមិញ”៕

 

ប្រតិកម្មទៅវិញ