ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

Chia sẻ
(VOVWORLD) - ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។ 
ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ - ảnh 1ពិធីដង្ហែស្នែងពីវិហារ Co Trach ទៅកាន់វិហារ Thien Truong (រូបថត៖ កាសែត Nam Dinh)

ក្នុងបរិយាកាសដ៏អធិកអធម ពិធីសែនព្រេនៈ អុជធូប ដង្ហែ និងបើកត្រា ត្រូវបានធ្វើឡើងប្រកបដោយអត្ថន័យ បួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ សន្តិភាព និងវិបុលភាពជូនប្រទេសជាតិ ព្រមទាំងអប់រំប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” គោរពដល់រាជវង្ស Tran ដែលជារាជវង្សដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រជាតិ។

ពិធីបើកព្រះត្រា ជាទំនៀមទម្លាប់វប្បធម៌មានលក្ខណៈមនុស្សសស្ត្រដើម្បីព្រះមហា ក្សត្រ ថ្វាយដង្វាយដល់ឋានសួគ៌ ផែនដី និងបុព្វការីជន បង្ហាញពីការដឹងគុណចំពោះពពួកទេវតា និងបុព្វការីជនដែលបានកសាង និងការពារប្រទេសជាតិ។ លោកស្រី Nguyen Thi Nhu អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nam Dinh បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យបើកព្រះត្រាមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ នោះគឺ បួងសួងសុំឲ្យប្រទេសជាតិសម្បូររុងរឿង ប្រជាជនជួបតែសេចក្តីសុខចម្រុងចម្រើន  គ្រប់គ្រួសារគ្រប់មនុស្សទាំងអស់ ទទួលបានពរជ័យពីវិហារ Tran”។

ពិធីបើកព្រះត្រាវិហារ Tran បានប្រព្រឹត្តទៅនៅវិហារ Thien Truong ក្រោមអធិបតីភាពគណៈកម្មាធិការប្រជាជនទីក្រុង Nam Dinh៕

ប្រតិកម្មទៅវិញ