ពិធីបុណ្យនិទាឃរដូវទាក់ទាញការចូលរួមរបស់ប្រជាជនច្រើនកុះករ
|
យោងតាមលោក Le Xuan Kieu នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌វិទ្យាសាស្ត្រ Van Mieu –Quoc Tu Giam ថា ចាប់តាំងពីថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រពៃណីមក ចំនួនភ្ញៀវ ទេសចរមកទស្សនា Van Mieu-Quoc Tu Giam គឺច្រើនណាស់ហើយ។ ក្នុងពេល ជាមួយគ្នានោះ នៅទីក្រុងហូជីមិញ វិថីផ្កា Nguyen Hue និទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨បានបិទនាយប់ថ្ងៃទី១៩ខែកុម្ភៈ (ពោលគឺថ្ងៃទី៤នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី)។ ក្រោយរយៈពេល៧ថ្ងៃបើកនោះ ទីតាំងកម្សាន្តគួរឲ្យទាក់ទាញនេះ គឺទាក់ទាញភ្ញៀវ ទេសចរជាង១លាននាក់។ អ្នកស្រី Nguyen Lan Anh ភ្ញៀវទេសចរមកទស្សនាវិថីផ្កា បានសំណេះសំណាលថា៖
“ឆ្នាំណានាងខ្ញុំក៏ឃើញវិថីផ្កា Nguyen Hue មានការផ្លាស់ប្តូរថ្មី ដូចជាផ្កាច្រើន ជាង ហើយការតែងលំអក៏ស្អាតជាងដែរ។ ជាពិសេស ឆ្នាំនេះមានរូបភាពហ្វូងសត្វឆ្កែ គួរឲ្យចាប់អារម្មណ៍ណាស់”៕