តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Con Son មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីវិហារ
Kiep Bac។ (រូបថត៖ VOV) |
តាមនោះ ពិធីបុណ្យត្រូវបានរៀបចំឡើងដើម្បីបង្កើនការផ្សព្វផ្សាយអំពីគុណតម្លៃសកលដ៏លេចធ្លោនៃតំបន់កេរ្តិ៍ដំណែលនេះ ក្នុងដំណើរការដែលខេត្ត Hai Duong រួមជាមួយខេត្ត Quang Ninh និង Bac Giang បំពេញសំណុំឯកសារនៃតំបន់កេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac ដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សម្រាប់ការទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក។
ក្រៅពីពិធីប្រពៃណី ពិធីបុណ្យនេះក៏មានកម្មវិធីវិសេសវិសាលជាច្រើនដូចជា៖ ការប្រឡងវេចនំអន្សមជ្រុងនិងបុកនំ day; ការប្រឡងកាំជ្រួចដី; ការប្រកួតបោកចំបាប់ប្រជាប្រិយ ការប្រកួតអុក។ ល។
ក្នុងឱកាសនេះ ខេត្ត Hai Duong នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិចំនួន ពីរ មកពីខេត្ត Suwon (កូរ៉េខាងត្បូង) និងខេត្ត Kagoshima (ប្រទេសជប៉ុន)។ នេះជាឱកាសសម្រាប់ខេត្តផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីតម្លៃបេតិកភណ្ឌវប្បធម៌របស់ប្រជាជាតិទៅកាន់ភ្ញៀវទេសចរអន្តរជាតិ៕