ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុនលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌អាស៊ី ខាងកើត

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រទេស វៀតណាម ពិធីបុណ្យ តន្ត្រីវៀតណាម ជប៉ុន ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ពិធីបុណ្យតន្ត្រីវៀតណាម-ជប៉ុនលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌អាស៊ី ខាងកើត - ảnh 1 ទិដ្ឋភាពនៃកម្មវិធីនេះ (រូបថត៖ TTXVN)


 
ព្រឹត្តិការណ៍នេះគឺកម្មវិធីជួបប្រាស្រ័យសិល្បៈសំដៅលើកតម្កើងលក្ខណៈស្រស់ស្អាតនៃវប្បធម៌លោកខាងកើតរបស់ប្រជាជាតិទាំងពីរវៀតណាមនិងជប៉ុនក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ ដោយស្មារតីឆ្ពោះទៅរកកិច្ចសហប្រតិបតិ្តការដើម្បី ពិភពលោកមួយប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ ពិធីបុណ្យ តន្ត្រីវៀតណាម ជប៉ុន លើកនេះមានការចូលរួមរបស់តារាចម្រៀងល្បីឈ្មោះជា ច្រើនរបស់វៀត ណាមនិងជប៉ុន។

        នៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung និងឯកអគ្គរដ្ឋទូតពិសេសជប៉ុន វៀតណាម ឯកអគ្គរដ្ឋទូតពិសេសវៀត ណាម ជប៉ុន លោក Ryotaro Sugi បានកត់ សម្គាល់ថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម ជប៉ុន បានអភិវឌ្ឍន៍ប្រកបដោយ ល្អប្រសើរនិងខ្លាំងក្លាគ្រប់វិស័យ។ នាបច្ចុប្បន្ន ជប៉ុនបានក្លាយទៅជាដៃគូ ធំមួយរបស់វៀតណាមលើវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុង ឱកាសរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត មានសកម្មភាពធំៗនិង មានអត្ថន័យជាច្រើនដែលត្រូវបានរៀបចំឡើងនៅប្រទេសទាំងពីរ ក្នុងនោះមាន ពិធីបុណ្យតន្ត្រីវៀតណាម ជប៉ុននេះផងដែរ៕

ប្រតិកម្មទៅវិញ