សកម្មភាពទាក់ទាញមនុស្សយ៉ាងច្រើនកុះករ។ រូបថត៖ VOV |
ការមកដល់ស្តង់ប្រមូលផ្ដុំនីមួយៗក្នុងពិធីបុណ្យ “ប្តូរសំរាមយកដើមឈើ” ក្រៅពី អំណោយជារុក្ខជាតិគ្រប់ប្រភេទ អ្នកចូលរួមក៏មានឱកាសចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីការការពារបរិស្ថាន, ការបែងចែកកាកសំណល់, សិក្សាអំពីវិធីក្នុងការបែងចែក និងកែច្នៃសំរាម រួមទាំងហ្គេមមានប្រយោជន៍។ ជាក់ស្តែងជាមួយនឹងក្រដាស់គ្រប់ប្រភេទ ប្លាស្ទិក ៣គីឡូក្រាម និងដែក ២គីឡូក្រាម នឹងត្រូវប្តូរជូនផ្កាយ ១ ហើយពីផ្កាយ ១ នោះនឹងត្រូវប្តូរទៅដើមឈូកថ្មមួយ។ លោកស្រី Hoang Thi Kieu សមាជិកគណៈកម្មការរៀបចំ Green Life បានឲ្យដឹងថា៖ “សកម្មភាពដោះដូរសំរាមយកដើមឈើត្រូវបានធ្វើជារៀងរាល់ខែនៅថ្ងៃសុក្រចុងក្រោយនៃខែ។ សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹង និងចេះបែងចែកសំរាម កាត់បន្ថយបរិមាណកាកសំណល់តាមផ្ទះចូលក្នុងបរិស្ថានរបស់យើង”។
ក្រៅពីយុទ្ធនាការ “ប្តូរសំរាមយកដើមឈើ” អ្នកចូលរួមព្រឹត្តិការណ៍ក៏មានឱកាសចូលទស្សនា និងទិញរុក្ខជាតិ ផើង ដី និងថង់ក្រដាសដើម្បីការពារបរិស្ថាន៕