ពិធីបុណ្យ Tien Cong របស់ខេត្ត Quang Ninh ក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២០ខែកុម្ភៈ (ពោលគឺថ្ងៃទី៥នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម) ខេត្ត Quang Ninh បានរៀបចំពិធីទទួលប័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងបើកពិធីបុណ្យ Tien Cong ២០១៨។ នេះជាពិធីបុណ្យ “ដង្ហែមនុស្ស” ដ៏វិសេសវិសាលពោរពេញ ទៅដោយវប្បធម៌ប្រពៃណីរបស់ប្រជា ជនខេត្ត Quang Ninh ។
ពិធីបុណ្យ Tien Cong របស់ខេត្ត Quang Ninh ក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ - ảnh 1ពិធីទទួលប័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងបើកពិធីបុណ្យ Tien Cong ២០១៨

បង្កើតនាសតវត្សទី១៧ ពិធីបុណ្យ Tien Cong សំដៅតបស្នងសង គុណទេវតាចំនួន១៧អង្គនិងសម្តែងនូវកត្តញូវចំពោះជីដូនជីតា។ លក្ខណៈវិសេសវិសាលនៃពីធី បុណ្យនេះជាការដង្ហែលោកតាចាស់អាយុពី៨០ដល់១០០ឆ្នាំទៅកាន់ទីស្ការៈបូជា Tien Cong បង្កើតឡើងពិធីបុណ្យ “ដង្ហែមនុស្សដ៏វិសេសវិសាល”។ លោក Nong Quoc Thanh អនុ ប្រធាននាយកដ្ឋានបេតិកភ័ណ្ឌ ក្រសួងវប្បធម៌និងទេសចរណ៍ អះអាង ថា៖  

        “នេះជាពិធីបុណ្យមួយមានលក្ខណៈវិសេសវិសាលមិនត្រឹមតែនៅខេត្ត Quang Ninh ដោយឡែកទេ ថែមទាំងលើទូទាំងពិភពលោកទៀត ផង។ ពិធីដង្ហែមនុស្សនៅរស់  ជារូបភាពលើកដំកើងលក្ខណៈវិសេសវិសាលដែលមានតែមួយគត់របស់វៀតណាម។ យើងខ្ញុំសង្ឃឹមថា ការដាក់បញ្ចូនបេតិកភណ្ឌនេះទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌ អរូបីថ្នាក់ជាតិ នឹងរួមចំណែកឲ្យសហគមន៍ប្រជាជនក៏ដូចជារដ្ឋអំណាចគ្រប់ជាន់ថ្នាក់ មានវិធានការនិងសកម្មភាពជាក់ស្តែងសម្រាប់អភិរក្សបេតិកភណ្ឌនេះ”៕

ប្រតិកម្មទៅវិញ