ពិធីបុណ្យ Carnival Sam Son ឆ្នាំ ២០២២ ប្រព្រឹត្តទៅយ៉ាងផុសផុល

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៨ មិថុនា នៅទីក្រុងឆ្នេរសមុទ្រ Sam Son ខេត្ត Thanh Hoa គណៈកម្មាធិការប្រជាជនទីក្រុង Sam Son និង Sun Group បានសម្របសម្រួលរៀបចំពិធីបុណ្យ Sam Son ឆ្នាំ ២០២២។

ពិធីបុណ្យ Carnival Sam Son ឆ្នាំ ២០២២ ប្រព្រឹត្តទៅយ៉ាងផុសផុល - ảnh 1មហោស្រព Carnival Sam Son ឆ្នាំ ២០២២  (រូបថត៖ TTXVN)

Carnival Sam Son ឆ្នាំ ២០២២ មានការចូលរួមពីតារាសម្តែង និងសិល្បករក្នុងស្រុកនិងអន្តរជាតិជិត ១០០ នាក់មកពីប្រទេសជាច្រើនដូចជា៖ អ៊ូសបេគីស្ថាន អ៊ុយក្រែន ប្រេស៊ីល ម៉ុលដាវី កូឡុំប៊ី គុយបា អាហ្សង់ទីន ហ្សកហ្ស៊ី។ សិល្បៈករនិងសិល្បៈការិនីក្នុងសម្លៀកបំពាក់ចម្រុះពណ៌ បាននាំយកមកជូនអ្នកទស្សនាការសម្តែងសិល្បៈដ៏គួរឱ្យទាក់ទាញដូចជាជិះស្គីលើទឹកកក ការរាំទង់ជាតិ ការរាំ Malambo ជាមួយនឹងស្គរដែលបង្កប់ដោយតួអង្គគង្វាលគោព្រៃ...។

រួមជាមួយមហោស្រព Carnival តាមដងវិថី នៅយប់ថ្ងៃទី ៨ ខែមិថុនា រាត្រីតន្ត្រី Sun Fest លើកទី ៨ ជាមួយនឹងប្រធានបទតន្ត្រីអន្តរជាតិក៏ត្រូវបានប្រារព្ធឡើងនៅទីក្រុង Sam Son ផងដែរ។ រាត្រីតន្ត្រីដោយមានការចូលរួមពីសិល្បករដែលមានទេពកោសល្យជាច្រើន សម្លេងពិរោះ និងសមត្ថភាពច្រៀងភាសាអង់គ្លេសល្អៗគួរឱ្យចាប់អារម្មណ៍មួយនៃពិធីបុណ្យ Carnival Sam Son ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ