ពិធីបោះជំរុំ "យុវជនធ្វើតាមប្រសាសន៍របស់លោកប្រធានហូជីមិញ" នៅឃុំ Tan Trao

Chia sẻ
(VOVWORLD) - ពិធីបោះជំរុំ "យុវជនធ្វើតាមប្រសាសន៍របស់លោកប្រធានហូជីមិញ" ត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែសីហា) នៅឃុំTan Trao ស្រុក Son Duong ខេត្ត Tuyen Quang សំដៅអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា)។
ពិធីបោះជំរុំ "យុវជនធ្វើតាមប្រសាសន៍របស់លោកប្រធានហូជីមិញ" នៅឃុំ Tan Trao - ảnh 1 ការសំដែងសិល្បៈអប់អរសារទរពិធីបោះជំរុំ "យុវជនធ្វើតាមប្រសាសន៍របស់លោកប្រធានហូជីមិញ" នៅTan Trao

ពិធីបោះជំរុំនេះមានការចូលរួមពីអង្គភាពចំនួន ៥៤ មកពីសហព័ន្ធយុវជននៃស្ថាប័បមជ្ឈិម និងខេត្តជិតខាង ឃុំ ក្រុង និងសាលារៀនក្នុងខេត្តផងដែរ។ ជំរំនេះមានសកម្មភាពជាច្រើនដូចជាការប្រកួតកីឡា លេងល្បែងប្រជាប្រិយ សកម្មភាពវប្បធម៌ និងសំដែងសិល្បៈជាដើម។ គួរជម្រាបថា ឃុំ Tan Trao ធ្លាប់ជាមូលដ្ឋានបដិវត្តន៍ និងជាទីកន្លែងមានកេរ្តិ៍ដំណែលប្រវត្តិសាស្តជាច្រើនដែល    តភ្ជាប់ជាមួយនឹងការតស៊ូប្រយុទ្ធដណើ្តមឯករាជ្យជូនប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ