ពិធីបង្ហូតទង់ជាតិឯកភាពប្រទេសជាតិ |
នាព្រឹកថ្ងៃទី ៣០ ខែមេសា នៅមណ្ឌលកេដំណែលប្រវត្តិសាស្ត្រជាតិពិសេស ភូមិ Hien Luong – Ben Hai ខេត្ត Quang Tri បានប្រព្រឹត្តិទៅពីធី បង្ហូត ទង់ជាតិ ឯកភាពប្រទេសជាតិ ក្នុងឱកាសពិធី រំលឹកខួបលើកទី ៤៥ នៃទិវារំដោះ វៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) ។ លោក Le Cong Huong ប្រជាជនមួយនាក់ នៅភូមិ Hien Luong ឃុំ Hien thanh ស្រុក Vinh Phuc បានសំណេះសំណាលថា៖
“ទោះបីជាពិធីបង្ហូតទង់ជាតិឆ្នាំនេះមិនមានការប្រមូលផ្ដុំមនុស្សច្រើនក៏ដោយ ប៉ន្តែរាល់តម្លៃអត្ថន័យនៃពិធីនៅតែត្រូវបានរក្សាដដែល ដូចពិធី បង្ហូត ទង់ជាតិប្រចាំឆ្នាំដែរ។ ថ្ងៃទី ៣០ ខែមេសា ជាទិវា រំដោះវៀតណាមភូមិភាគខាង ត្បូង ឯកភាពប្រទេសជាតិ ដូច្នេះហើយ ប្រជាជនមានគោលបំណងចង់ស្វែង យល់ អំពីអត្ថន័យនៃពិធីដ៏សំខាន់នេះផងដែរ”៕