ពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី១៥ យ៉ាងមហោឡារឹក

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២០ តុលា នៅទីក្រុងហាណូយ ពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី១៥ ត្រូវបានប្រព្រឹត្តិទៅយ៉ាងមហោឡារឹក។ 
ពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី១៥ យ៉ាងមហោឡារឹក - ảnh 1 ប្រធានរដ្ឋសភា លោក Vuong Dinh Hue 

អញ្ជើញចូលរួមពិធីបើកនេះមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិករដ្ឋសភា ឯកអគ្គរដ្ឋទូត ភារៈធារី និងប្រធានតំណាងបណ្ដាអង្គការអន្តរជាតិនៅទីក្រុងហាណូយ។

ក្នុងសុន្ទរកថាថ្លែងបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២១ថ្ងៃ។ រដ្ឋសភានឹងពិចារណា ផ្តល់យោបល់ និងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះមានការពិចារណាលើរបាយការណ៍ស្ដីពីស្ថានការណ៍អនុវត្តន៍ផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០២៣ ជាដើម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “បន្តពង្រីកជោគជ័យដ៏ល្អប្រសើរនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ ជាមួយនឹងសេចក្ដីសម្រេចចិត្តដ៏សំខាន់ៗ អនុវត្តន៍ខ្លឹមសារស្នូល និងបញ្ហាធំៗនៃមហាសន្និបាតលើកទី១៣ របស់បក្សនោះ សម័យប្រជុំលើកនេះត្រូវតែបង្ហាញយ៉ាងច្បាស់លាស់ ដោយមានអត្ថន័យរីកសាយភាយនូវស្មារតីនៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស ដោយផ្សារភ្ជាប់ជាមួយនឹងគោលមាគ៌ា និងគោលការណ៍ដ៏ត្រឹមត្រូវ ឈ្លាសវៃ ទាំងខាងនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល និងសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិផងដែរ”។

ពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី១៥ យ៉ាងមហោឡារឹក - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

ក្រោយពីសុន្ទរកថារបស់ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអានរបាយការណ៍ស្តីពីស្ថានការណ៍អនុវត្តន៍ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងផែនការឆ្នាំ ២០២៣។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ការស្ដារកំណើនឡើងវិញក្នុងរយៈពេល ៩ខែដើមឆ្នាំត្រូវបានបង្ហាញយ៉ាងច្បាស់លាល់នៅប្លុកសេដ្ឋកិច្ចទាំង ៣។ តាមការប៉ាន់ប្រមាណថា ល្បឿនកំណើន GDP ក្នុងឆ្នាំ ២០២២ នឹងសម្រេចបានប្រមាណ ៨% លើសពីគោលដៅដែលបានកំណត់ (៦-៦,៥%) ហើយបង្កើតសន្ទុះដ៏សំខាន់សម្រាប់បណ្ដាឆ្នាំជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចនៃផែនការរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥ ដែលបានដាក់ចេញផងដែរ”៕

ប្រតិកម្មទៅវិញ