|
ពិធីបើកសម្ពោធសេវ៉ាកម្មទូរគមនាគមន៍ Halotel នៅទីផ្សារ Tanzania (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ តុលា សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព
វៀតណាម Viettel បានរៀបចំពិធីបើកសម្ពោធទូរគមនាគមន៍ក្រោមពាណិជ្ជ
សញ្ញា Halotel នៅទីផ្សារ Tanzania។ Halotel គឺជាបណ្តាញទូរគមនាគមន៍
តែមួយគត់នៅទូទាំងប្រទេសTanzania។ ការបើកធ្វើអាជីវកម្មនៅ Tanzania
ដែលជាទីផ្សារទី៤ របស់ Viettel នៅអាហ្វ្រិកបន្ទាប់ពី Mozambique Cameroon
និង Burundi បានជួយឧបត្ថម្ភសម្ព័ន្ធក្រុមហ៊ុនវៀតណាមនេះបើកទូលាយនិង
លើកកំពស់ឥទ្ធិពលរបស់ខ្លួននៅតំបន់នេះ។ គំរោងការណ៍នេះរបស់ Viettel
ត្រូវ បានចាត់ទុកជាគំរោងការណ៍វិនិយោគល្អបំផុតឆ្នាំ ២០១៤ នៅតំបន់
អាហ្វ្រិកខាង កើតខាងលិចនិងកណ្ដាលនៅសន្និសីទវិនិយោគិនពិភពលោក
ឆ្នាំ ២០១៥៕