ពិធីបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលស្វីសប្រចាំនៅទីក្រុងហូជីមិញ

Chia sẻ

(VOVworld) – នារសៀលថ្ងៃទី ២ មិថុនា រដ្ឋមន្ត្រីការបរទេស
ស្វីស លោក Didier Burkhalter និងអនុប្រធានគណៈកម្មាធិការ
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Hua Ngoc
Thuan បានកាត់ខ្សែបូរបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលរបស់ស្វីស
ប្រចាំនៅទីក្រុងហូជីមិញ។


ពិធីបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលស្វីសប្រចាំនៅទីក្រុងហូជីមិញ  - ảnh 1
ពិធីបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលស្វីសប្រចាំនៅទីក្រុងហូជីមិញ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២ មិថុនា រដ្ឋមន្ត្រីការបរទេសស្វីស លោក Didier
Burkhalter និងអនុប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
លោក Hua Ngoc Thuan បានកាត់ខ្សែបូរបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលរបស់ស្វីស
ប្រចាំនៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសស្វីស លោក
 Burkhalter បានអះអាងថា៖ ការបើកសម្ពោធន៍អគ្គស្ថានកុងស៊ុលស្វីសប្រចាំនៅ
ទីក្រុង ហូជីមិញបានសឲ្យឃើញនូវការអភិវឌ្ឍន៍និងបើកទូលាយក្នុងទំនាក់ទំនង
រវាងប្រទេស ទាំង ២។ ស្ថានប័នតំណាងថ្មីនេះនឹងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចរវាង
វៀតណាមនិង ស្វីស ជួយឧបត្ថម្ភយ៉ាងសកម្មសំរាប់បណ្ដាអង្គភាពអាជីវកម្មស្វីស
ក្នុងសកម្មភាពធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាមរួមចំណែកបង្កើតការងារធ្វើ
និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រីឯខ្លួនវិញ លោក Hua Ngoc Thuan
បានអះអាងថា៖ ទីក្រុងហូជីមិញនឹងបន្តបង្កលក្ខណៈងាយស្រួលដើម្បីអគ្គស្ថានកុង
ស៊ុលស្វីសប្រចាំនៅទីក្រុងហូជីមិញជំរុញកម្មវិធីគំរោងការសហប្រតិបត្តិការទ្វេភាគី
រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាង
វៀតណាមនិងស្វីស៕

ប្រតិកម្មទៅវិញ