ពិធីបើកសម្ពោធន៍មជ្ឈមណ្ឌលជួបប្រាស្រ័យអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ១២ សីហា ពិធីបើកសម្ពោធន៍ដំណាក់កាលទី​ ១ នៃការ
សាងសងមជ្ឈមណ្ឌលជួបប្រាស្រ័យអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក។ 
ពិធីបើកសម្ពោធន៍មជ្ឈមណ្ឌលជួបប្រាស្រ័យអន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក - ảnh 1
សាស្រ្តាចារ្យល្បីឈ្មោះ លោក Tran Thanh Van ជូបប្រាស្រ័យជាមួយបណ្ដា
អ្នកវិទ្យាសាស្ត្រចូលរួមកម្មវិធី "ការជួបប្រាស្រ័យវៀតណាមលើកទី ៩" (Image: VOVonline)

(VOVworld) – ចាប់ពីថ្ងៃទី ២៨ កក្កដា ដល់ថ្ងៃទី ១៧ សីហា នៅទីក្រុង Quy Nhon ខេត្ត
Binh Dinh (ភាគកណ្ដាលវៀតណាម) អ្នកវិទ្យាសាស្ត្រចំនួន ២ រយ រូប មកពីប្រទេស
ចំនួន ៣០ លើសកលោកបានចួលរួមបណ្ដាសកម្មភាពក្នុង ក្របខ័ណ្ឌកម្មវិធី “ការជួប
ប្រាស្រ័យវៀតណាមលើកទី ៩” ក្នុងនោះ មានការចូលរួមរបស់អ្នករូបវិទ្យាចំនួន ៥ រូប ដែលទទួលបានរង្វាន់ Nobel។ ក្នុងកម្មវិធី នាព្រឹកថ្ងៃទី ១២ សីហា បានប្រារព្វឡើង
ពិធីបើកសម្ពោធន៍ដំណាក់កាលទី​ ១ នៃការសាងសងមជ្ឈមណ្ឌលជួបប្រាស្រ័យ
អន្តរជាតិវិទ្យាសាស្ត្រនិងអប់រំអន្តរផ្នែក។ នេះគឺជាព្រឹត្តិការសំខាន់សំដៅនាំភាគ
កណ្ដាលវៀតណាមក្លាយទៅជាទីកន្លែងជួបប្រាស្រ័យរបស់ អ្នកវិទ្យាសាស្ត្រ។ សាស្រ្តាចារ្យល្បីឈ្មោះ លោក Tran Thanh Van បានឲ្យដឹង
ថា​៖

“នេះគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលវិទ្យាសាស្ត្រលើសកល លោក ដែលត្រូវបានបង្កើតសំដៅបង្កលក្ខណៈងាយស្រួលសំរាប់អ្នកវិទ្យាសាស្ត្រ ផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងប្រកបដោយជោគជ័យ។ ទីនេះគឺជាទីកន្លែងធ្វើ ការល្អបំផុតសំរាប់អ្នកវិទ្យាសាស្ត្រ៕”

ប្រតិកម្មទៅវិញ