ពិធីបើកសប្តាហ៍ជាតិស្តីពីការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយនៅឆ្នាំ ២០១៩៖ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយត្រូវចាប់ផ្តើមពីសហគមន៍តទៅ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា នៅខេត្ត Hai Phong (ភាគខាងជើងវៀតណាម) ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានប្រារព្ធពិធីបើកសប្តាហ៍ជាតិស្តីពីការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយឆ្នាំ  ២០១៩ ក្រោមប្រ ធានបទ “កាត់បន្ថយគ្រោះមហន្តរាយដែលត្រូវចាប់ផ្តើម ពីសហគមន៍តទៅ”។ នេះគឺជាឆ្នាំដំបូង ដែលវៀត ណាមបានអនុវត្តសប្តាហ៍ជាតិសម្រាប់ការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិផងដែរ។

ពិធីបើកសប្តាហ៍ជាតិស្តីពីការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយនៅឆ្នាំ ២០១៩៖ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយត្រូវចាប់ផ្តើមពីសហគមន៍តទៅ - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញថ្លែងក្នុងពិធី 

អញ្ជើញថ្លែងមតិនៅក្នុងពិធីមិទ្ទីង ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជាប្រធាន គណៈដឹកនាំមជ្ឈិម ទទួលបន្ទុកការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយដែលតែងតែទទួលបានការយកចិត្តទុកដាក់ជាប្រចាំនិងត្រូវបានចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ជាពិសេសជាការចូលរួមដោយមានការទទួលខុសត្រូវរបស់ប្រជាជនផងដែរ។ ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានាអនុវត្តនូវសកម្មភាពជាក់ស្តែងដើម្បីបង្ការ និងទល់ ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវព្យុះនាឆ្នាំនេះ។

លោក Trinh Dinh Dung អញ្ជើញមានប្រសាសន៍ថា៖ “ជាដំបូង ចាំបាច់ត្រូវបន្តកែលំអរបៀបរបប និងគោលនយោបាយដែលពាក់ព័ន្ធនឹងការបង្ការនិងទប់ទល់គ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងឧបទ្ទវហេតុនិងការស្វែងរកជួយសង្គ្រោះផង ដែរ។ ពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋ អំពីការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ។  ទន្ទឹមជាមួយគ្នានោះ បង្កើនលទ្ធភាពទប់ទល់នៃមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជួសជុល ពង្រឹងនិងលើកកម្ពស់ប្រព័ន្ធទំនប់ទឹកទន្លេ អាងស្តុកទឹក មណ្ឌលទូកនាវាចូលចតគេចពីព្យុះ ដើម្បីបំពេញតាមតម្រូវការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិផងដែរ”។

លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើដល់អង្គការអន្តរជាតិ អង្គភាពអាជីវកម្ម រួមទាំងវិស័យឯកជន និងសប្បុរសជន បន្តការគាំទ្រ ជួយឧបត្ថម្ភនិងរួមដំណើរជាមួយរដ្ឋាភិ បាលនិងប្រជាជនវៀតណាមក្នុងបុព្វហេតុបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ