ពិធីបើកវគ្គខ្សែភាពយន្តរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាទី២កញ្ញា

Chia sẻ
(VOVworld) - វគ្គខ្សែភាពយន្តសំដៅរំលឹកខួបអនុស្សា
វរីយ៍លើកទី៧០ បដិវត្តន៍ខែសីហានិងទិវាបុណ្យឯក
រាជ្យជាតិថ្ងៃទី២ កញ្ញា បានបើកនាយប់ថ្ងៃទី ១៩
សីហានៅរដ្ឋធានីហាណូយ។
(VOVworld) - វគ្គខ្សែភាពយន្តសំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ បដិវត្តន៍ខែ
សីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា បានបើកនាយប់ថ្ងៃទី ១៩ សីហានៅ
រដ្ឋធានីហាណូយ។ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្រ្តីក្រសួងវប្ប ធម៌ កីឡានិងទេស
ចរណ៍វៀតណាមលោក​ Huynh Vinh Ai បានឲ្យដឹងថា នេះជា សកម្មភាពមួយក្នុង
ចំណោមសកម្មភាពវប្បធម៌ សិល្បៈជាក់ស្ដែងសំដៅរំលឹកខួប អនុស្សាវរីយ៍ទិវា
បុណ្យធំៗរបស់ប្រជាជាតិ៖
“នៅវគ្គខ្សែភាពយន្តលើកនេះមានវណ្ណកម្មជាច្រើនស្ដីពីប្រធានបទប្រវត្តិសាស្ត្រ
បដិវត្តន៍ លោកប្រធានហូជីមិញ និងឥស្សារជនគំរូនានាក្នុងការរំដោះប្រជាជាតិ
ឯកភាពប្រទេសជាតិ។បណ្ដាវណ្ណកម្មនោះនឹងជួយយើងក្រលែកមើលឡើងវិញ
នូពេលវេលាកំណើតរបស់ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ
ព្រមទាំង ដំណើរ៧០ឆ្នាំប្រយុទ្ធការពារនិងកសាងប្រទេសជាតិទៀតផង”៕
ពិធីបើកវគ្គខ្សែភាពយន្តរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាទី២កញ្ញា - ảnh 1
ទិដ្ឋភាពនៃខ្សែភាពយន្តមួយដែលត្រូវបានបង្ហាញនៅការតាំងពិព័រណ៍

ក៏ស្ថិតក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហា
និងទិវាទី២ កញ្ញាដែរ ការតាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ប្រទេស
ជាតិនឹងប្រារព្ធឡើងនាយប់ថ្ងៃទី២៩ សីហា ខាងមុខ ដោយមានការចូលរួមរបស់
ក្រសួង ផ្នែក ស្ថាប័ន និងអង្គការមហាជននៅមជ្ឈឹមនានា។រូបថត វត្ថុ និងខ្សែភាព
យន្តខ្នាតខ្លីដែលត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍លើកនេះ នឹងរួមចំ
ណែក លើកដម្កើងរាល់សមិទ្ធិផលគួរឲ្យកត់សំគាល់នៃបុព្វហេតុកសាងប្រទេស
ជាតិក្នុងអំឡុង៧០ឆ្នាំកន្លងទៅក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ
លើវិស័យ សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី សមាហរណ
កម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ