ពិធីបើកមហោស្រពអង្ករវៀតណាមលើកទី ៥

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៧ មករា នៅទីក្រុង Vinh Long ខេត្ត Vinh Long មជ្ឈិមសមាគមកសិករវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានសម្របសម្រួលរៀបចំពិធីបើកមហោស្រពអង្ករវៀតណាម លើកទី ៥ ឆ្នាំ ២០២១ ដោយមានការចូលរួមពីស្តង់ទំនិញរាប់រយជាមួយផលិតផលល្អៗជាច្រើន។

ពិធីបើកមហោស្រពអង្ករវៀតណាមលើកទី ៥ - ảnh 1កម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបើកមហោស្រពអង្ករវៀតណាម  (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើក លោក Luong Quoc Doan ប្រធានសមាគមកសិករវៀតណាមបានឲ្យដឹងថា វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេមួយរបស់ពិភពលោក។ ផលិត ផលកសិកម្ម ដែលក្នុងនោះវិស័យអង្ករកំពុងអះអាងពីឋានៈរបស់ខ្លួនសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ចរបស់ប្រទេសជាតិ។

“ក្រៅពីសមិទ្ធិផលនានាដែលសម្រេចបាននោះ វិស័យកសិកម្មនិយាយរួមនិងវិស័យផលិតកម្ម  ប្រើប្រាស់និងការនាំចេញអង្កររបស់វៀតណាមនិយាយដោយឡែក នៅតែប្រឈមមុខនឹងឧបសគ្គធំៗជាច្រើន។ នោះគឺជាការប្រកួតប្រជែងលើគុណភាពនិងទិន្នផលស្របតាមស្តង់ដារអន្តរជាតិ ដែលទាមទារឱ្យគ្រប់ផ្នែក គ្រប់កម្រិតថ្នាក់ អាជីវកម្ម អ្នកស្រាវជ្រាវ អង្គការ និងកសិករត្រូវរួមគ្នាស្វែងរកដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីនាំផលិតផលអង្ករបំពាក់ពាណិជ្ជសញ្ញាវៀតណាមមានការអភិវឌ្ឍស្ថិរភាពលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់លោក Luong Quoc Dam។

មហោស្រពអង្ករត្រូវបានប្រព្រឹត្តទៅដោយមានសកម្មភាពជាបន្តបន្ទាប់ដូចជា៖ សិក្ខាសាលាវិទ្យា សាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍន៍ផលិតផល OCOP (កម្មវិធីឃុំមួយមានផលិតផលមួយ); ការប្រកួតប្រជែងអង្ករវៀតណាមឆ្ងាញ់; ពិព័រណ៍និងការតាំងពិព័រណ៍សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត-ក្រុងទូទាំងប្រទេស; ពិព័រណ៍សមិទ្ធផលផលិតកម្មស្រូវនៅវៀតណាមតាមសម័យកាល។ មហោស្រពអង្ករវៀតណាមលើកទី ៥ នឹងបិទនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ