ពិធីបើកមហោស្រពសៀវភៅជាតិតាមអនឡាញឆ្នាំ ២០២០

Chia sẻ
(VOVWORLD) -  នៅព្រឹកថ្ងៃទី ១៩ ខែមេសា មហោស្រពសៀវភៅជាតិតាមអនឡាញក្រោមប្រធានបទ “អានសៀវភៅ លើកកំពស់បញ្ញានិងជំនះពុះពាររាល់ការភ័យខ្លាចនៃជម្ងឺឆ្លង” ត្រូវបានបើកជាផ្លូវការ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅលើគេហទំព័រ Book365.vn របស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ដែលរៀបចំឡើងដោយនាយកដ្ឋានបោះពុម្ពនិងចេញផ្សាយ សហការជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។
ពិធីបើកមហោស្រពសៀវភៅជាតិតាមអនឡាញឆ្នាំ ២០២០ - ảnh 1 លោក Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពសៀវភៅជាតិតាមអនឡាញឆ្នាំ២០២០ (រូបថត៖ Baotintuc)

មហោស្រពសៀវភៅជាតិ តាម អនឡាញមានវត្តមាននៃការចូលរួមរបស់អង្គភាពបោះពុម្ពផ្សាយចំនួនជាង ៤០ កន្លែង ដែលបានណែនាំសៀវភៅ ៨ ០០០ - ១០,០០០ ក្បាល។ អង្គភាពនីមួយៗមានស្តង់សៀវភៅតាមអនឡាញ ដែលមានឧប ករណ៍ទាក់ទងជាមួយអ្នក អានផ្ទាល់ខ្លួន។

គេរំពឹងថា មហោស្រពសៀវភៅជាតិ តាមអនឡាញ នឹងរៀបចំកម្មវិធីជួបប្រាស្រ័យគ្នាប្រមាណ ៥០ រវាងអ្នកអាននិងអ្នកនិពន្ធ អ្នកគ្រប់គ្រង អ្នកទទួលបន្ទុកការងារបោះពុម្ពផ្សាយ ដើម្បីចែករំលែកការយកចិត្តទុកដាក់របស់ខ្លួនដល់សៀវភៅផងដែរ។ មហោស្រពនេះនឹងអនុវត្តកម្មវិធីបញ្ចុះតម្លៃ ២៥ % និងដឹកជញ្ជូនសៀវភៅដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញចំនួន ២០.០០០   រួមទាំងដក ៣% លើប្រាក់ចំណូល ដែលប្រមូលពីមហោស្រពសៀវភៅនេះ ដើម្បីដាក់ចូលទៅក្នុងមូលនិធិបង្ការនិងប្រយុទ្ទប្រឆាំងនឹងជំងឺ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ