ពិធីបើកមហោស្រពភាពយន្តអាស៊ី-Da Nang លើកទី១-ឆ្នាំ២០២៣

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៩ ឧសភា នៅរោងមហោស្រព Trung Vuong ទីក្រុង Da Nang សមាគម លើកកម្ពស់ការអភិវឌ្ឍវិស័យភាពយន្តវៀតណាមបានសហការជាមួយមន្ទីរវប្បធម៌ និងកីឡាទីក្រុង ដើម្បីរៀបចំពិធីបើកមហោស្រពភាពយន្តអាស៊ីនៅទីក្រុង Da Nang ជាលើកដំបូង ឆ្នាំ ២០២៣ (DANAFF I)។
ពិធីបើកមហោស្រពភាពយន្តអាស៊ី-Da Nang លើកទី១-ឆ្នាំ២០២៣ - ảnh 1លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang។ (រូបថត៖ VOV)

ទស្សនាកម្មវិធី DANAFF I មិត្តភ័ក្តិ និងសហការីភាពយន្តអន្តរជាតិមិនត្រឹមតែរីករាយនឹងស្នាដៃភាពយន្តវៀតណាមថ្មីបំផុតប៉ុណ្ណោះទេ ថែមទាំងមានការពេញចិត្តនឹងភាពយន្តប្លែកៗ នៃរោងកុនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ផ្លាស់ប្តូរ និងរៀនពីអ្នកជំនាញភាពយន្តអន្តរជាតិ។

នៅមហោស្រពនេះ ទស្សនិកជននៅទីក្រុង Da Nang អាចទស្សនាការបញ្ចាំងភាពយន្តឥតគិតថ្លៃជិត ៩០រឿង នៅរោងកុនក្នុងទីក្រុង Da Nang។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ជាមួយនឹងមហោស្រពភាពយន្តអាស៊ី - Da Nang លើកទី១ ទីក្រុង Da Nang មានបំណងចង់បង្កើតព្រឹត្តិការណ៍ម៉ាកយីហោក្នុងតំបន់ និងអន្តរជាតិ ក្នុងវិស័យភាពយន្ត រួមចំណែកជំរុញសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការនៃវិស័យភាពយន្តរបស់វៀតណាមនិយាយរួម និងភាពយន្ត Da Nang និយាយដោយឡែក; នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកផលិតភាពយន្តអាជីពជាតិ និងអន្តរជាតិ; ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការក្នុងផលិតកម្ម ពង្រីកទីផ្សារភាពយន្ត ក៏ដូចជារួមចំណែកលើកតម្កើងមុខមាត់ប្រទេសជាតិ ប្រជាជន វៀតណាម និងទីក្រុង Da Nang ផងដែរ”។ មហោស្រពភាពយន្តអាស៊ី Da Nang ត្រូវបានប្រារព្ធឡើងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ឧសភា ដោយមានចំណុចលេចធ្លោគឺការប្រកួតប្រជែងភាពយន្តជាពីរប្រភេទគឺពានរង្វាន់ភាពយន្តអាស៊ី-ពានរង្វាន់ភាពយន្តអាស៊ាន និងពានរង្វាន់ភាពយន្តវៀតណាម៕

ប្រតិកម្មទៅវិញ