ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៣០ មេសា មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៨ ដោយប្រធានបទ «រឿងព្រេងបណ្ដាស្ពាន» បានបើកជាផ្លូវការនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ - ảnh 1 ពិធីបើកមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

នាយប់ថ្ងៃទី ៣០ មេសា មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ ២០១៨ ដោយប្រធានបទ «រឿងព្រេងបណ្ដាស្ពាន» បានបើកជាផ្លូវការនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ក្រុមកាំជ្រួចផ្កាប្រទេសម្ចាស់ផ្ទះ Da Nang វៀតណាមនិងក្រុមកាំជ្រួចផ្កាប៉ូឡុញ Firma Surex  បានសម្តែងក្នុងរាត្រីបើកពិធី បើកនេះ។ មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ មានការចូលរួមរបស់ក្រុមចំនួន ៨ រួមមាន៖ វៀតណាម ប៉ូឡុញ ព័រទុយកាល់ បារាំង អាមេរិក អ៊ីតាលី ហុងកុង (ចិន)។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho  បានអះអាងថា៖

«មហោស្រពកាំជ្រួចផ្កា Da Nang ២០១៨ នឹងនាំមកនូវរឿងរ៉ាវអំពីវប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណីនិងស្ថាបត្យកម្មលេចធ្លោរបស់ក្រុមប្រកួតប្រជែងចំនួន ៨ មកពីប្រទេសនានាលើពិភពលោក។ ក្រុមនិមួយៗជានិមិត្តរូបឲ្យកំណាត់=ស្ពានមួយដែលកសាងឡើងស្ពានមិត្តភាពតភ្ជាប់សន្តិភាពនិងអនាគត់។»

មហោស្រពកាំជ្រួចផ្កា Da Nang ឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ខែមិថុនាឆ្នាំ ២០១៨ ដោយមានរាត្រីសម្តែងចំនួន ៥៕

ប្រតិកម្មទៅវិញ