ពិធីបើកមហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២។ (រូបថត៖ baoninbinh) |
ចូលរួមក្នុងពិធីបុណ្យនេះ មានខេត្តក្រុងចំនួន ១៤ ដែលតំណាងឱ្យតំបន់ និងភូមិភាគទូទាំងប្រទេស; គណៈប្រតិភូសិល្បៈខេត្ត Udomxay (ឡាវ) - តំបន់ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត Ninh Binh និងបវរកញ្ញាជាង ៧០ នាក់ជាតំណាងរបស់ប្រទេស និងតំបន់ដែនដីនៅជុំវិញពិភពលោកដែលធ្លាប់បានចូលរួមការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ។
មហោស្រព Trang An -តភ្ជាប់បេតិកភណ្ឌ មានសកម្មភាពពិសេសចំនួន ៥ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែវិច្ឆិកា រួមមាន៖ កម្មវិធីបើកមហោស្រព; ការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រប្រពៃណី; មហោស្រពតាមដងវិថី; មហោស្រពតន្ត្រី បេតិកភណ្ឌវប្បធម៌ និងសម្លេងនៃសហសម័យ។ តាមរយៈព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យសែនសំខាន់នេះ Ninh Binh សង្ឃឹមថានឹងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃបេតិកភណ្ឌប្រពៃណីនៃរាជធានីបុរាណ ទន្ទឹមនឹងនោះជំរុញសកម្មភាពផ្លាស់ប្តូរ និងលើកតម្កើងបេតិកភណ្ឌតំបន់។ ពីជោគជ័យនៃពិធីបុណ្យលើកដំបូងនេះ ខេត្ត Ninh Binh គ្រោងនឹងរៀបចំយ៉ាងទៀងទាត់រយៈពេល ២ ឆ្នាំម្តង តាមទំហំជាតិ និងឈានដល់កម្រិតអន្តរជាតិ ហើយក្លាយជាពាណិជ្ជសញ្ញាវប្បធម៌ និងបេតិកភ័ណ្ឌនៃដែនដីរាជធានីបុរាណ Hoa Lu ជាមួយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ៕