មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី៧ (រូបថតឧទាហរណ៍) |
ពិធីបើកមហាសន្និបាតនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ ខែធ្នូ ដោយអនុម័តលើខ្លឹមសារសំខាន់ៗដូចជារបាយការណ៍នយោបាយនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមកសិករវៀតណាមនីតិកាលទី ៦ និងសេចក្តីព្រាងនៃរបាយការន៍ត្រួតពិនិត្យការងារឡើងវិញនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមកសិករវៀតណាមនីតិកាលទី ៦ នៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករ វៀតណាមលើកទី៧ ព្រមទាំងឯកសារមួយចំនួនទៀតផង។ ទន្ទឹមនឹងនេះ មហាសន្និបាតនឹងជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិនៃសមាគមកសិករវៀតណាមនីតិកាលទី៧ សំរាប់អាណត្កិ ២០១៨-២០២៣ ផងដែរ៕