ពិព័រណ៍នេះចាប់ផ្តើមពីពេលនេះរហូតដល់ដំណាច់ថ្ងៃទី ២ ខែសីហា ដោយប្រមូលផ្តុំស្តង់ទំនិញជាង ៣០០ មកពីអង្គភាពអាជីវកម្មចំនួន ២០០ នៅទីក្រុង ហូជីមិញរួមទាំងខេត្ត/ក្រុងជាច្រើនទៀតនៅទូទាំងប្រទេសផងដែរ។ ក្នុងនោះមាន សហគ្រាសជំនាញខាងកសិផល ផលិត ផលប្រចាំតំបន់ វាយនភណ្ឌ ស្បែកជើង អេឡិចត្រូនិច អាហារកែច្នៃ ភេសជ្ជៈគ្រប់ប្រភេទជាដើម។
នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍ឆ្នាំនេះក៏មានសកម្មភាពជាច្រើនទៀតដូចជា "មហោ ស្រពអាហារជាមួយនឹងម្ហូបប្រពៃណីពិសេសប្រចាំតំបន់ "; “ មហោស្រពប្រព័ន្ធផ្សារទំនើប Saigon Co.op និងពាណិជ្ជសញ្ញាល្បីៗ»ដែលរៀបចំឡើងដោយសហព័ន្ធសហករណ៍ពាណិជ្ជកម្មទីក្រុងហូជីមិញផងដែរ៕