អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា ទិវាវប្បធម៌សៀវភៅ និងអំណានត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបំផុសទឹកចិត្តស្រឡាញ់សៀវភៅក្នុងសហគមន៍៖
“វប្បធម៌អានរបស់រដ្ឋធានីបានរីកចម្រើនបន្តិចម្តងៗយ៉ាងច្បាស់ និងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ការអានក្លាយជាទម្លាប់ និងភាពស្រស់ស្អាតនៅក្នុងជីវភាពសង្គម។ វិស័យបោះពុម្ភបានអះអាងនូវឋានៈ និងសារៈសំខាន់របស់ខ្លួន ក្នុងការរួមចំណែកកសាងសង្គមសិក្សា កសាងប្រជាជនហាណូយរួសរាយរាក់ទាក់ និងអរិយធម៌ ...”។
សូមគូសបញ្ជាក់ថា កម្រងសកម្មភាពនៃទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ ឆ្នាំ២០២៤ ដោយមានខ្លឹមសារថា៖ “សៀវភៅល្អត្រូវការអ្នកអាន”; "សៀវភៅដ៏មានតម្លៃសម្រាប់អ្នក"; "ជូនសៀវភៅល្អ - ទិញសៀវភៅពិត"; “សៀវភៅល្អ៖ ភ្នែកអាន- ត្រចៀកស្តាប់” ប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១០:០០ យប់ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១ ឧសភា៕