ពិធីបើកឆ្នាំសិក្សាថ្មី២០១៤-២០១៥ដ៏ផុលផុសលើទូទាំងប្រទេសវៀតណាម

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញា ឧបនាយករដ្ឋមន្រ្តី
រដ្ឋាភិបាលវៀតណាម លោក Hoang Trung Hai បាន
អញ្ជើញចូលរួមនិងវាយស្គូរក្នុងពិធីបើកឆ្នាំសិក្សាថ្មី
នៅសាលា មធ្យមសិក្សានិស្ស័យ Thai Binh។

(VOVworld)-នាព្រឹកថ្ងៃទី៣កញ្ញា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក
Hoang Trung Hai បានអញ្ជើញចូលរួមនិងវាយស្គូរក្នុងពិធីបើកឆ្នាំសិក្សាថ្មីនៅសាលា មធ្យមសិក្សានិស្ស័យ Thai Binh។ នៅទីនេះលោកឧបនាយករដ្ឋមន្រ្តីបានប្រគល់
ភារកិច្ច ឲ្យគ្រូបង្រៀននិងសិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មីត្រូវ “អនុវត្តន៍ការផ្លាស់ប្តូរ
ថ្មីជាសារវ័ន្ត និងគ្រប់ជុ្រងជ្រោយផ្នែកអប់រំនិងបណ្តុះបណ្តាល”។

ពិធីបើកឆ្នាំសិក្សាថ្មី២០១៤-២០១៥ដ៏ផុលផុសលើទូទាំងប្រទេសវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តី​Hoang Trung Hai អញ្ជើញទៅចូលរួមពិធីបើកឆ្នាំសិក្សាថ្មី
នៅខេត្ត Thai Binh(រូបថតៈ GD&TD)

        ក៏ក្នុងព្រឹកថ្ងៃដដែល អនុប្រធានរដ្ឋសភា លោក Uong Chu Luuនិងអនុរដ្ឋមន្ត្រី
ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក Nguyen Vinh Hien បានចូលរួម ពិធីបើកឆ្នាំសិក្សាថ្មីរបស់សាលាមធ្យមសិក្សានិស្ស័យ Bac Kan។ នៅទីនេះ លោក
Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះស្នាដៃខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និង សិស្សានុសិស្សរបស់សាលា​​ ព្រមទាំងសង្កត់ធ្ងន់ថា សាលាត្រូវបន្តការយកចិត្ត​ទុក
ដាក់ លើកកំពស់គុណភាពអប់រំ និងសកម្មក្នុងការផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្រៀន
ផងដែរ។

        នៅខេត្ត Tien Giang អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញចូលរួមនិងវាយស្គូរបើកឆ្នាំសិក្សាថ្មីនៅសាលាមធ្យមសិក្សានិស្ស័យ Tien Giang ។ ថ្លែងមតិក្នុងពិធី លោកស្រី Nguyen Thi Kim Ngan បានសំណូមពរ ផ្នែកអប់រំនិងបណ្តុះ
បណ្តាលខេត្ត Tien Giang និយាយរួមនិងសាលាមធ្យមសិក្សា និស្ស័យ Tien Giang
និយាយដោយឡែក ត្រូវមានផែនការជាក់ស្តែងនិងដំណោះ ស្រាយសមស្រប ដើម្បីអនុវត្តរាល់ចលនាប្រឡងប្រណាំងបង្រៀនល្អ សិក្សាល្អប្រកបដោយប្រសិទ្ធភាព។

        ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិក្នុងពិធីបើកឆ្នាំសិក្សាថ្មីនៅសាលាមធ្យម
សិក្សា​Nguyen Thi Minh Khai នៅទីក្រុងហូជីមិញ លោក Le Thanh Hai លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖

        “បន្តជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធិភាព ច្នៃប្រឌិតក្នុងការសិក្សា និងធ្វើ តាមគំរូសីលធម៌លោកប្រធានហូជីមិញ។ បន្តនូវការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លារ និង
ព្រមៗគ្នា រាល់កត្តាជាសារវ័ន្តរបស់ផ្នែកអប់រំនិងបណ្តុះបណ្តាល។ សុក្រិតប្រព័ន្ធ អប់រំរបស់ទីក្រុងតាមទិសប្រព័ន្ធអប់រំបើកទូលាយនិងកសាងសង្គមសិក្សាផងដែរ”៕

ប្រតិកម្មទៅវិញ