|
ទិដ្ឋភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧ |
(VOVworld)-នាថ្ងៃទី១១កុម្ភៈនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម បានប្រ
ព្រឹត្តទៅយ៉ាងឱឡារិកពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧ដោយប្រធានបទ
“ពណ៍របស់តំបន់ពាយ័ព្យ”។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការ
ទទួល បន្ទុកតំបន់ពាយ័ព្យ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖ ឆ្នាំ
ទេសចរណ៍ តំបន់ពាយ័ព្យ២០១៧នឹងរួមចំណែកលើកដំកើងតម្លៃវប្បធម៌ ផ្សព្វ
ផ្សាយរួបភាព និង ជួយឲ្យពិភពលោកស្គាល់អំពីតំបន់ពាយ័ព្យរបស់វៀតណាម
ជាតំបន់ដែលពោរពេញ ទៅដោយសក្តានុភាពនិងឧត្តមភាពសម្រាប់ការអភិវឌ្ឍន៍
វិស័យទេសចរណ៍។ លោក Nguyen Van Binh អញ្ជើញមានប្រសាសន៍ថា៖
“យើងខ្ញុំរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧នេះ សំដៅចាប់ផ្តើមនូវ
សកម្មភាពអនុវត្តគោលដៅកសាងវិស័យទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ច
មុខព្រួញរបស់ប្រទេសជាតិ។ តាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋអំណាចតំបន់
នានា រួមទាំងសហគមន៍អង្គភាពអាជីវកម្មនិងប្រជាជនច្រើនកុះករនោះ ខ្ញុំជឿជាក់
ថា វិស័យទេសចរណ៍នៅតំបន់ពាយ័ព្យនិយាយដោយឡែកនិងវិស័យទេសចរណ៍
របស់វៀតណាមនិយាយរួមនឹងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧”៕