ទិដ្ឋភាពនៃកម្មវិធី |
អញ្ជើញថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត DakNong លោកស្រី Ton Thi Ngoc Hanh បានអះអាងថា ប៊ឺជាប្រភេទផ្លែឈើមាន ប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍។ នាបច្ចុប្បន្ននេះ DakNong ជាខេត្តមួយមានទិន្នផល ផ្លែប៊ឺធំនៅទូទាំងប្រទេស ដោយមានទំហំផ្ទៃដីដំណាំទូទាំងខេត្តជាង ២៦០០ ហិកតា ផលិតភាពធម្យម ពី ១០ដល់ ១៥ តោន/ហិកតាស្រូប២០%នៃផ្ទៃដីផ្លែឈើ សរុបនៅទូទាំង ខេត្ត។
លោកស្រី Le Thi Ny Na នៅទីរួមខេត្ត Gia Nghia ខេត្ត Dak Nong បានចែក រំលេកថា៖
“ កម្មវិធីពិធីបុណ្យផ្លែប៊ឺទុំថ្ងៃនេះ នាងខ្ញុំឃើញថាពិតជាពិសេសណាស់។ ពេលដែលមកដល់កម្មវិធីនេះ នាងខ្ញុំបានមើលផ្ទាល់ភ្នែកនូវប្រភេទផ្លែប៊ឺចំឡែក ដែលមិនធ្លាប់ឃើញពីមុនមកម្ល៉េះ។ ក្រៅពីនោះនាងខ្ញុំថែមទាំងភ្លក់រសជាតិ នៅតែបរិភោគផ្លែប៊ឺដ៏ ឆ្ងាញ់ៗដោយឥតគិតថ្លែនៅទីនេះទៀតផង។ នាងខ្ញុំសង្ឃឹមថាក្រោយពីកម្មវិធីនេះនឹងមានការតភ្ជាប់រវាងសហគ្រាសនិងប្រជាជនដាំដុះផ្លែប៊ឺ ហើយក៏សង្ឃឹមថានឹងរកច្រកចេញសំរាប់ផលិតផលនេះរួមទាំង ធ្វើ ឲ្យស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនផងផង។ ”៕