កិច្ចប្រជុំសន្និសីទទីក្រុង Munich ឆ្នាំ២០២១ បានប្រព្រឹត្តិទៅតាមទម្រង់អនឡាញ់ដោយសារជំងឺកូវីដ-១៩។ (រូបថត៖ MSC)
|
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តិទៅដោយផ្ទាល់ ជាមួយនឹងការចូលរួមពីគណៈប្រតិភូប្រមាណ ៦០០នាក់ ដែលជាអ្នកនយោបាយនិងអ្នកជំនាញឈានមុខគេ មកពីជុំវិញពិភពលោក។
ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំសន្តិសុខទីក្រុង Munich ឆ្នាំ ២០២២ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការពារអាកាសធាតុ ខឿនប្រជាធិបតេយ្យ ការគ្រប់គ្រងបច្ចេកវិទ្យា ការរស់រានឡើងវិញនៃសម្ព័ន្ធភាពអន្តរអាត្លង់ទិក ជាពិសេសគឺភាពតានតឹងដែលកំពុងកើនឡើងនៅអឺរ៉ុបខាងកើត និងស្ថានការណ៍ឡើងកម្តៅនៃជម្លោះនៅតាមតំបន់មួយចំនួននៅជុំវិញពិភពលោក។ ក្នុងបរិបទនៃវិបត្តិនៅអ៊ុយក្រែននិងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩នោះ រុស្ស៊ីជាលើកដំបូង មិនបានបញ្ជូនគណៈប្រតិភូចូលរួមសន្និសីទនេះ។ តំណាងគណៈប្រតិភូអាមេរិកបានចូលរួមសន្និសីទក្រោមការដឹកនាំរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។
កិច្ចប្រជុំសន្តិសុខទីក្រុង Munich ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-២០ ខែកុម្ភៈ។ ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់កិច្ចប្រជុំ ប៉ូលីសប្រហែល ៣.៥០០នាក់ មកពីរដ្ឋជាច្រើនក្នុងប្រទេសអាឡឺម៉ង់ ត្រូវបានកៀងគរ និងដាក់ពង្រាយនៅទីតាំងជុំវិញតំបន់ដែលបានប្រព្រឹត្តិទៅសន្និសីទ៕