បណ្តារដ្ឋមន្ត្រីនឹងពិភាក្សាអំពីបញ្ហាការពារអាកាសធាតុ ថាមពល និងបរិស្ថាន។ (រូបថត៖ AFP/TTXVN) |
នៅក្នុងវិស័យការពារអាកាសធាតុនិងថាមពល បណ្តារដ្ឋមន្ត្រីនឹងពិភាក្សាអំពីប្រធានបទជាច្រើនដូចជា សកម្មភាពរួមរបស់ G7 ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងសន្ធិសញ្ញាអាកាសធាតុទីក្រុង Glasgow ហិរញ្ញវត្ថុអាកាសធាតុ របៀបពន្លឿនឲ្យបានឆាប់រហ័សការផ្លាស់ប្តូរថាមពលនិងពង្រីកថាមពលកកើតឡើងវិញ កំចាត់ឧស្ម័នកាបូន(decarbonization) ចេញពីវិស័យអគ្គិសនី ដឹកជញ្ជូន ឧស្សាហកម្មនិងសំណង់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅខាងក្រៅ G7 ជាដើម។
នៅក្នុងវិស័យការពារបរិស្ថាន ប្រធានបទនៃកិច្ចពិភាក្សារួមមានក្របខ័ណ្ឌសកលថ្មីសម្រាប់កិច្ចការពារជីវចម្រុះ និងជីវចម្រុះសមុទ្រ (BBNJ) និងការអភិរក្សធនធានសត្វនៅសមុទ្រអង់តាក់ទិក ការបង្កើតតំបន់ការពារធនធានសត្វសមុទ្រថែមទៀត និងស្តង់ដារបរិស្ថានក្នុង ការធ្វើអាជីវកម្មនៅបាតសមុទ្រ កិច្ចព្រមព្រៀងជាសកលស្តីពីកាកសំណល់ប្លាស្ទិក កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសារធាតុគីមីនៅក្នុងប្រទេស G7 និងខ្លឹមសារមួយចំនួនផ្សេងទៀត។
តាមការគ្រោងទុក បន្ទាប់ពីកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីបញ្ហាការពារអាកាសធាតុ ថាមពល និងបរិស្ថាន៕