ពីធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅកម្ពុជា

Chia sẻ
(VOVWORLD) - ក្នុងបរិបទ ឌីជីថលនីយកម្ម ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកថា បណ្ដាប្រទេស ACMECS និង CLMV ចាំបាច់ត្រូវជំរុញការផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀតលើការផ្លាស់ប្តូរឌីជីថលទេសចរណ៍។
ពីធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅកម្ពុជា - ảnh 1ទិដ្ឋភាពកិច្ចប្រជុំ។ រូបថត៖ VNA

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ សហប្រតិបត្តិការសេដ្ឋកិច្ច - Chao Phraya - Mekong (ACMECS) លើកទី ៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី៦ (CLMV) បានបើកជាផ្លូវការនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។

ក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាឱកាសពិសេសសម្រាប់ថ្នាក់ដឹកនាំផ្នែកទេសចរណ៍ ACMECS និង CLMV វាយតម្លៃលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ចំពោះផ្នែកទេសចរណ៍ ហើយតាមនោះដាក់ចេញយុទ្ធសាស្ត្រសមស្រប សំដៅស្ដារឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ តាមរយៈកិច្ចប្រជុំពីរឆ្នាំម្តង ដើម្បីបង្កើនការផ្លាស់ប្តូរលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសជាសមាជិក និងជំរុញកិច្ចសហប្រតិបត្តិការទាក់ទាញភ្ញៀវទេសចរណ៍។ ក្នុងបរិបទ ឌីជីថលនីយកម្ម ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកថា បណ្ដាប្រទេស ACMECS និង CLMV ចាំបាច់ត្រូវជំរុញការផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀតលើការផ្លាស់ប្តូរឌីជីថលទេសចរណ៍ ដូចជា ចែករំលែកបទពិសោធន៍អនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលលើវិស័យទេសចរណ៍ អភិវឌ្ឍន៍ជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់ឌីជីថល ដើម្បីបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែងផងដែរ៕

ប្រតិកម្មទៅវិញ