ពិធីបើក ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long - Quang Ninh នឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨ ខែមេសា

Chia sẻ
(VOVWORLD) - ពិធីបើក Carnival Ha Long ឆ្នាំ ២០១៨ និង ឆ្នាំទេសចរណ៍ ឆ្នាំ ២០១៨ នៅ ទីក្រុង Ha Long - ខេត្ត Quang Ninh  (ភាគខាងជើងវៀតណាម) ក្រោមប្រធានបទ " Ha Long -បេតិកភណ្ឌ , អច្ឆរិយវត្ថុ-ទីកន្លែងមកទេសចរណ៍គួរឲ្យជិតស្និទ" នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៨ ខែមេសា។
 ពិធីបើក ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long - Quang Ninh នឹងប្រព្រឹត្តទៅ  នាថ្ងៃទី ២៨ ខែមេសា - ảnh 1 ពិធីបើក ឆ្នាំទេសចរណ៍ជាតិ ២០១៨ - Ha Long - Quang Ninh នឹងប្រព្រឹត្តទៅ  នាថ្ងៃទី ២៨ ខែមេសា 

រាត្រីបើកពិធីនេះមានការចូលរួមរបស់សិល្បករ សិល្បករិនី តួរសំដែង ប្រមាណ ២០០០ នាក់ ។ លោក Pham Hoang Nam អគ្គនាយកដឹកនាំកម្មវិធីនេះបានឲ្យដឹងថា៖

           “ព្រឹត្តិការណ៍ Carnival Ha Long ឆ្នាំនេះ មានពិធីប្រកាសឆ្នាំទេសចរណ៍ជាតិ ២០១៨ ដូច្នេះ កម្មវិធីសម្តែងតន្ត្រីទាំងឡាយ ត្រូវបានឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតរបស់ ខេត្ត Quang Ninh ផង និង បង្ហាញឲ្យឃើញអំពីទីកន្លែងមកទេសចរណ៍ដ៏ពិសេសដែលលាតសន្ធឹងពីភាគ ខាងជើងដល់ភាគខាងត្បូងរបស់ប្រទេសវៀតណាមផង។ យើងខ្ញុំបានរចនាឡើងវេទិកា សំដែងសិល្បៈមួយដែលមានទំហំធំបន្ថែមទៀតទៅកាន់ឈុងសមុទ្រ។ ឈុងសមុទ្រ Ha Long គឺជាផ្ទៃក្រោយរបស់វេទិការដោយមានការរៀបចំអំពូល Led ដ៏ស្រស់ស្អាតផងដែរ ”។

ក្រៅពីនេះ មុនថ្ងៃបើកពិធីនៅតែមានសកម្មភាព Carnaval នៅតាមដងផ្លូវដោយមាន រថយន្តដឹកផ្កាចំនួន ១២ គ្រឿង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ នៅ ទីក្រុង Ha Long ៕

ប្រតិកម្មទៅវិញ