ពិធីបើក “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញ” ឆ្នាំ២០២២

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅសាលប្រជុំ Thong Nhat គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបើកព្រឹត្តិការណ៍ “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី១ ឆ្នាំ២០២២” ក្រោមប្រធានបទ “សម្របខ្លួន ស្តារឡើងវិញ បង្កើត និងអភិវឌ្ឍន៍”។ 
ពិធីបើក “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញ” ឆ្នាំ២០២២ - ảnh 1គណៈប្រតិភូចូលរួម “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី១ ឆ្នាំ២០២២”។ (រូបថត៖ TTXVN)

គណៈប្រតិភូតំបន់អន្តរជាតិចំនួនជាង២០ ដែលមានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញបានចូលរួមពិធីនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានចាត់ទុកថា ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ទីក្រុងជាមួយមូលដ្ឋានអន្តរជាតិ ដើម្បីពិភាក្សាអំពីបទពិសោធន៍អភិវឌ្ឍន៍ វិធីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាក់ស្តែង បម្រើបានល្អក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសមាហរណកម្មអន្តរជាតិ។ នេះ មិនត្រឹមតែជាការគាំទ្រដ៏ធំធេងសម្រាប់ទីក្រុងហូជីមិញបន្ទាប់ពីជ័យជំនះលើជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងមិត្តភាព ជំនឿជាក់ ការប្តេជ្ញាចិត្តដើម្បីរួមគ្នាជំរុញសកម្មភាពសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ