លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងពិធីស្វាគមន៍ (រូបថត៖ VGP/Nhat Bac) |
បន្ទាប់ពីពិធីស្វាគមន៍យ៉ាងឱឡារិកនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សានិងឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍រួម ដោយនាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងកំពស់ថ្មី។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីពិធីប្រគល់អនុស្សរណៈយោគយល់គ្នារវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ លើវិស័យសុខាភិបាល ការពារជាតិ ឧស្សាហកម្ម ពាណិជ្ជកម្ម បរិស្ថាន និងការបណ្តុះបណ្តាលធនធានមនុស្ស៕